ក្លិប​ឆេ​ល​ស៊ី​គ្រោង​ដាក់សំណើ​ផ្ទេរ ចា​ឌិន សាន​ចូ ក្នុងតម្លៃ​១០០​លាន​ផោន​

176
ចែករម្លែក

ចា​ឌិន សាន​ចូ (Jadon Sancho) នឹង​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​ឆេ​ល​ស៊ី បន្ទាប់ពី ហ្វី​ហ្វា (FIFA )​ដក​បម្រាម ស្របពេល​មានការ​រំពឹង​ខ្ពស់​ថា ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះ នឹង​ជ្រើស​រើសយក​ពហុ​កីឡដ្ឋាន Stamford Bridge នៅ​រដូវ​កាល​ក្រោយ នៅពេល​គេ​រំពឹងថា នឹង​ផ្ទេរ​ចេញពី​ក្លិប ឌ័​រ​ម៉ាន់​(Dortmund) ។​
​ ​
​ក្លិប​ឆេ​ល​ស៊ី​នឹងត្រូវ​ចំណាយ​ប្រាស់​ច្រើន​សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​ដែល​អាចមាន​តម្លៃ​ប្រហែល​១០០​លាន​ផោន ប៉ុន្តែ​ក៏​នឹង​ព្យាយាម​ផ្ទេរ​ខ្សែប្រយុទ្ធ​កណ្តាល​ថ្មី​ម្នាក់ទៀត បើទោះបីជា​កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) ស្របពេល​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) ស្ថិតក្នុង​ក្រសែ ភ្នែក​។​
​ ​
ប៉ុន្តែ សាន​ចូ ទំនងជា​កីឡាករ​ដែល​គួរ​ឲ្យ​ចង់បាន​បំផុត បើទោះបីជា​ក្លិប លី​វឺ​ភូ​ល និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក៏​កំពុង​ចាប់អារម្មណ៍​ផងដែរ​នោះ​។​
​ ​
ចា​ឌិន សាន​ចូ គ្រោង​ក្លាយជា​គោលដៅ​ចម្បង​របស់​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​។ សាន​ចូ គឺជា​មិត្ត​ជិតស្និទ្ធ​របស់​កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ហើយ​ឆេ​ល​ស៊ី​ចង់បាន​កីឡាករ​ទាំងពីរ​ដឹកនាំ​តំបន់​ប្រយូ​ទ្ធ​យូរអង្វែង ស្របពេល គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) គឺជា​កម្លាំង​ជំនួយ​បន្ថែម​។​
​ ​
ឆេ​ល​ស៊ី​ក៏​ចង់បាន​ខ្សែការពារ​ស្លាប​ឆ្វេង​ម្នាក់ទៀត​ផងដែរ ហើយ បេន ឈី​ល​វ៉េ​ល (Ben Chilwell) គឺជា​បេក្ខភាព​ស័ក្តិសម​។ វា​ពិតជា​ពិបាក​នឹង​នាំយក​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លិប លៃ​សេ​ស្ទ័​រ ហើយ​ក្លឹប​ឆេ​ល​ស៊ី​ទំនងជា​មានការ​ប្រកួត​ប្រជែង​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho)