ក្លិប​ឆេ​ល​ស៊ី​គ្រោង​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី បន្ទាប់ពី​បោះបង់​លោក អែន​តូ​នី​ញ៉ូ កុន​តេ​

756
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បាន​បណ្តេញ​អ្នកចាត់ការ អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ស្របពេល​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រោង​នឹង​ចូល​ដឹកនាំ​បន្ត​។​
​ ​
​លោក កុន​តេ បាន​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាល​ពីមួយ​ឆ្នាំមុន ក្នុង​រដូវ​កាល​ដំបូង​របស់លោក​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។ ប៉ុន្តែ​រយៈពេល​១២​ខែ ចុងក្រោយ ក្រុម​ឆេ​ល​ស៊ី​ធ្វើ​មិនសូវ​បានល្អ ដោយ​ខកខាន​មិនបាន​ជាប់​ចំណោម​ក្រុម​កំពូល​ទាំង​បួន​។​
​ ​
​ព័ត៌មាន​ស្តីពី​ការបណ្តេញ​លោក កុន​តេ បាន​ផ្ទុះឡើង​នៅ​ប្រទេស​អ៊ីតាលី ហើយ​បើទោះបីជា​អ្នក នាំពាក្យ​ក្លឹប​ឆេ​ល​ស៊ី​នៅ​រក្សា​ភាពស្ងាត់ស្ងៀម​ជុំវិញ​ការអះអាង​នេះ ប៉ុន្តែ​គ​ជឿថា លោក កុន​តេ បាន​ចាក​ចេញពី​តួនាទី​របស់លោក​រួចហើយ បន្ទាប់ពី​និយាយ​លា​ទៅកាន់​មិត្ត​រួម​ការងារ​កាលពី​ព្រឹក ថ្ងៃ​អង្គារ​។​
​ ​
​លោក កុន​តេ បាន​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី បើទោះបីជា​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​១-០ នៅ​ពហុកីឡាដ្ឋាន Wembley នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​ខែឧសភា ក៏ដោយ​។​

​អនាគត​យូរអង្វែង​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ច្រើន​ខែ​មក ហើយ បន្ទាប់ពី​លោក​ធ្វើការ​រិះគន់​ជា​សាធារណៈ​ជុំវិញ​គោលនយោបាយ​ផ្ទេរ​កីឡាករ​របស់​ក្លឹប ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)