ក្លិប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី​

668
ចែករម្លែក

ឆេ​ល​ស៊ី​កំពុង​ស​ម្លឺ​ង​មើល​រក​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) របស់​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich) នៅ​រដូវក្តៅ​នេះ ប្រសិនបើ ពួកគេ​គេច​ផុតពី​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​។​

ក្លឹប​នេះ​បាន​ឧទ្ធរណ៍​នឹង​ទណ្ឌ​កម្មនេះ​ពី​ស្ថាប័ន FIFA ហើយ​ប្រសិនបើ​ពួកគេ​ផុត​បម្រាម នោះ​កីឡាករ​ប៉ូឡូញ​រូបនេះ​នឹង​ក្លាយជា​គោលដៅ​អាទិភាព ខណៈពេល​ក្លិប​នេះ ត្រៀម កាត់បន្ថយ​គម្លាត​ក្នុងការ​ប្រជែង​យក​តំណែង​ជើងឯក​។​
​ ​
​តំណាង​របស់ ឡេ​វ៉ាន​ដូ​វ​ស្គី ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នៅ​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​វាយ តម្លៃ​ពី​លទ្ធភាព​របស់​ខ្សែប្រយុទ្ធ​រូបនេះ ស្របពេល​ក្លិប បៃ​យឺន​ត្រៀម​រុះរើ​ក្រុម​របស់ ពួកគេ​។​
​ ​
​កីឡាករ ឡេ​វ៉ាន​ដូ​វ​ស្គី យល់ថា ខ្លួន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​កិច្ច​ភិ​ភា​ក្សា​រាល់ រដូវក្តៅ ដោយ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) គឺជា​ក្លឹប​ដែល​ពេញចិត្ត​យូរ​មកហើយ​តាំងពី​ពេល កីឡាករ​រូបនេះ​នៅ​លេង​ជាមួយ​ក្លិប ដរ​ម៉ាន់​(Dortmund) ។​
​ ​
​បើទោះបីជា​ឈានចូល​វ័យ​៣១​ឆ្នាំ ឡេ​វ៉ាន​ដូ​វ​ស្គី នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ ពី​ពហុ​កីឡដ្ឋាន Allianz Arena ក្នុង​តម្លៃថោក​នោះទេ ហើយ​ប្រសិនបើ​ពួកគេ​ពិតជា​ចង់ បាន​មែន​នោះ​ឆេ​ល​ស៊ី​អាច​នឹងត្រូវ​ចំណាយ​៧០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ