ក្លិប​ឆេ​ល​ស៊ី​ត្រៀម​ចំណាយ​ប្រាក់​ច្រើន​ដល់​១៥០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​ឆ្នើម​បី​រូប​នៅ​ខែមករា ប្រសិនបើ​រួចផុត​បម្រាម​

218
ចែករម្លែក

ឆេ​ល​ស៊ី​កំពុង​សម្លឹងមើល​កីឡាករ​ឆ្នើម​បី​រូប​នៅ​ខែម​ករានេះ ប្រសិនបើ​ក្លិប​នេះ​ត្រូវបាន​ដក​បម្រាម​ចេញ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត ឌឹ សាន់​(The Sun )​។​

​ខ្សែបម្រើ​ស្លាប វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) របស់​ក្លិប គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace)​ខ្សែការពារ ស្លាប​ឆ្វេង បេន ឈី​វ៉េ​ល (Ben Chilwell) របស់​ក្លិប​លៃ​សេ​ស្ទ័​រ​( Leicester) និង​ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Verner) របស់​ក្លិប RB Leipzig សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​សម្រាំង​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។​
​ ​
​បន្ទាប់ពី​ផ្ទេរ​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ពី​ក្លិប រៀល ម៉ា​ឌ្រី​ត​កាលពី​រដូវក្តៅ​ឆ្នាំមុន ក្លឹប​តោ​ខៀវ ឆេ​ល​ស៊ី​អាច​នឹង​ចំណាយ​ប្រាក់​ដល់​១៥០​លាន​ផោន​នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​។​

​ក្លឹប​ឆេ​ល​ស៊ី​ត្រូវបាន​ហាមឃាត់​មិន ឲ្យ​ចុះ​កិច្ចព្រមព្រៀង​កីឡាករ​ពីរ​រដូវ​កាល​ជាប់​គ្នា​បន្ទាប់ពី​ត្រូវបាន​រកឃើញ​កំហុស ចំពោះ​ការរំលោភច្បាប់​ទាក់ទិន​នឹង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យក្មេង​មិនទាន់​គ្រប់​អាយុ​។

​ប៉ុន្តែ​ស្របពេល​សវនាការ​ជុំវិញ​បម្រាម​នេះ​នឹង ធ្វើឡើង​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា លោក ហ្វ្រែ​ង ឡាំ​ផាត​បានរៀបចំ​ផែន ការ​រួចហើយ​សម្រាប់​ខែមករា​នេះ​។ ឡាំ​ផាត បាន​និយាយថា “​ជាមួយ​ឆេ​ល​ស៊ី យើង​ត្រៀម​ពង្រឹង​បន្ថែម​ហើយ ប្រសិនបើ​គេ​អនុញ្ញាត យើង​នឹង​បន្ថែម​កម្លាំង​ថ្មី​ក្នុង​ក្រុម​ជម្រើស​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Chelsea