ក្លិប​ឆេ​ល​ស៊ី​ទាក់ទង​ក្លិប​អា​សេ មី​លេន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន​

383
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ដើម្បី​ចូលរួម​ក្នុង​រយៈពេល​នៅសល់​នៃ​រដូវ​កាល​នេះ​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) អន្ទះសា​ចង់បាន​ជម្រើស​ខ្សែប្រយុទ្ធ​បន្ថែម បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុម ថូ​តិ​ន​ហេម​(Tottenham) ១-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​ក្របខណ្ឌ Carabao Cup កាលពី​យប់​ថ្ងៃ​អង្គារ​។​
​ ​
វា​ហាក់ដូចជា​ថា ការជួបជុំ​ឡើងវិញ​រវាង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ដែល​លោក សារី ធ្លាប់ធ្វើ​ការងារ​ជាមួយ​នៅ​ក្លិប ណា​ប៉ូ​លី​(Napoli) នោះ​នឹង​កើត​មាននៅ ពហុ​កីឡដ្ឋាន Stamford Bridge ។​

​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ​ទទួលយក​សំណើ​ចូលរួម​ជាមួយ​ឆេ​ល​ស៊ីក្នុង​កិច្ចសន្យាខ្ចី​ជើង ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​សម្រេច​ប៉ុន្មាន​ម៉ោង​ក្រោយ​។​
​ ​
ក្លិប AC Milan មានបំណង​អនុញ្ញាត​ឲ្យ ហ៊ី​ហ្គួ​អ៊ី​ន បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លឹប Juventus បន្ទាប់ពី​បង្ហាញមុខ​ជាមួយ​ខ្លួន​បាន​៨​ខែ​។ ហ៊ី​ហ្គួ​អ៊ី​ន រកបាន​ត្រឹម​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ ២០​លើក​សម្រាប់​ក្រុម AC Milan ។​
​ ​
ហ៊ី​ហ្គួ​អ៊ី​ណ ធ្លាប់​លេង​ក្រោម​ការដឹកនាំ​របស់លោក សារី នៅ​ក្លឹប Napoli អំឡុង​រដូវ​កាល ឆ្នាំ​២០១៥/១៦ ហើយ​ធ្វើ​បានល្អ ដោយ​រកបាន​៣៨​គ្រាប់​ក្នុង​៤២​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain)