ក្លិប​ឆេ​ល​ស៊ី​បដិសេធ​ព័ត៌មាន​លក់​ក្លិប ចំពេល​មាន​សេចក្តីរាយការណ៍​ថា លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច ចង់បាន​ទឹកប្រាក់​ជាង​ពីរពាន់​លាន​ផោន​

839
ចែករម្លែក

​មាន​សេចក្តីរាយការណ៍​របស់​កាសែត សាន់​ដេ ថែម​ស៍​(Sunday Times )​ថា លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ដែលជា​ម្ចាស់​ក្លិប​តោ​ខៀវ​ឆេ​ល​ស៊ី​នឹង​លក់​ក្លិប​នេះ ក្នុងតម្លៃ​ពីរពាន់​លាន​ផោន និង​បាន​ជួល​អ្នកឯកទេស​អាម៉េរិក​ដែល​បាន​ជួយ​សម្របសម្រួល​លក់ ហ៊ុន​១៣​ភាគរយ​នៃ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទៅ​ឲ្យ​ក្រុម​វិនិយោគិន​ចិន​កាលពី​ឆ្នាំ​២០១៥​។​

​កិច្ចព្រមព្រៀង​នេះ​បានផ្តល់​តម្លៃ​ស៊ី​ធី​១,៩​ពាន់​លាន​ផោន​។ ចំណែក​មហាសេដ្ឋី​រុស្ស៊ី​រូបនេះ ចង់បាន​ច្រើនជាង​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា ប្រភព​ក្នុង​ក្លិប​បាន​អះអាងថា គ្មាន​ការផ្លាស់ប្តូរ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ទេ ហើយ​ថា ក្លឹប​នេះ​មិនមែន​សម្រាប់​លក់​នៅពេល​នេះ​ទេ​។​
​ ​
​មាន​សេចក្តីរាយការណ៍​អះអាងថា លោក អា​ប្រា​ម៉ូ​វី​ច កំពុងតែ​រក្សា​តម្លៃ​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប ឆេ​ល​ស៊ី​ក្លាយជា​ក្លឹប​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​មានការ ទម្លាយ​ថា លី​វឺ​ភូ​ល​(Liverpool)​បដិសេធ​សំណើ​ទិញ​ពីរពាន់​លាន​ផោន​ពី​មហាសេដ្ឋី​អារ៉ាប់ នៅ​ដើម​ឆ្នាំនេះ​។​
​ ​
​កន្លងមក​មានការ​អះអាង​ថា ក្លឹប​ឆេ​ល​ស៊ី​គឺជា​គោលដៅ​ទិញ​របស់លោក ជី​ម រ៉ា​ត​ឃ្លី​ហ្វ (Jim Ratcliffe) ជា​បុរស​ដែលមាន​ជាងគេ​នៅ​អង់គ្លេស​នៅ​ដើម​ឆ្នាំនេះ ចំពេល​មានការ​អះអាងថា លោក អា​ប្រា​ម៉ូ​វី​ច ត្រៀម​លក់​ក្លិប​នេះ បន្ទាប់ពី​គ្រប់ គ្រង​អស់​រយៈពេល​១៥​ឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ម្ចាស់​ក្លិប Chelsea លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វិច (Roman Abramovich)