ក្លិប​ឆេ​ល​ស៊ី​រារាំង​កិច្ចព្រមព្រៀង​ខ្ចី​ជើង ធី​ម៉ូ បា​កា​យ៉ូ​កូ ទៅ​ក្លិប ម៉ូ​ណា​កូ​

225
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​ឆេ​ល​ស៊ី​មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ឲ្យ​ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) វិលត្រឡប់​មកកាន់​ក្លិប ម៉ូ​ណា​កូ​(Monaco) ក្នុង​កិច្ចសន្យាខ្ចី ជើង​នោះទេ​។​
​ ​
​ពួកគេ​បារម្ភ​ថា ក្លិប​បារាំង​នេះ​នឹងមិន​អាចឆ្លើយតប​នឹង​តម្លៃ​ផ្ទេរ​ក្នុង​កម្រិត​មួយដែល ប្រហាក់ប្រហែល​នឹង​ការចំណាយ​៤០​លាន​ផោន ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មក កាន់​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​ពីរ​ឆ្នាំមុន​។​
​ ​
កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ចង់​ចាកចេញ​បន្ទាប់ពី​ជួប​រឿង​ខកចិត្ត​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក និង​ត្រូវបាន​ខ្ចី​ជើង​ទៅ​ក្លិប​អា​សេ មី​លេន ពេញ​មួយ​រដូវ​កាល​មុន​។​
​ ​
កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ធ្លាប់​លើក​ពាន​ជាមួយ​ក្រុម Monaco និង​ឡើង​មកដល់​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ឆ្នាំ​២០១៧ មុនពេល​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​តម្លៃ​៤០​លាន​ផោន​មក​ក្លិប​ឆេ​ល​ស៊ី​។​
​ ​
បា​កា​យ៉ូ​កូ បានបង្ហាញ​មុខ​៤៣​លើក​នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់ លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដោយ​ជួយ​ក្រុម​ឆ​លេ​ស៊ី​ដោយ​លើក​ពាន FA Cup ប៉ុន្តែ​មិនបាន​បង្ហាញមុខ​ទេ ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
កីឡាករ​រូបនេះ​ក៏​ហាក់ដូចជា​គ្មាន​អនាគត​ដែរ ក្រោម​ការដឹកនាំ​របស់​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ដែល​មិនបាន​រាប់បញ្ចូល​កីឡាករ​រូបនេះ​ក្នុង​ក្រុម​ជម្រើស ដំបូង​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#