ក្លិប​ឆេ​ល​ស៊ី​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន ជា​ផ្លូវការ​

377
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) សញ្ជាតិ​អា​ហ្ស​ង់​ទីន ដែល​នឹងចូលរួម​ជាមួយ​ក្លឹប​នេះ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លិប ជូ​វេន​ទុ​ស​( Juventus) រហូតដល់​ចប់​រដូវ​កាល​។​
​ ​
ហ៊ី​ហ្គួ​អ៊ី​ន ចូលរួម​ជាមួយ​ឆេ​ល​ស៊ី បន្ទាប់​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយឆ្នាំ​នៅ​ក្លិប អា​សេ មី​លេន​(AC Milan) ត្រូវបាន​កាត់​មក​ត្រឹម​៦​ខែ​វិញ​។

​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួប​ជាមួយ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ឡើងវិញ ដែល​ធ្លាប់​ដឹកនាំ​ក្លិប​ណា​ប៉ូ​លី​( Napoli) នៅពេល ហ៊ី​ហ្គួ​អ៊ី​ន នៅ​លេង​ជាមួយ​ក្លឹប​នេះ​។​
​ ​
ហ៊ី​ហ្គួ​អ៊ី​ន បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប​ឆេ​ល​ស៊ីថា “​នៅពេល​ឱកាស​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​មកដល់ ខ្ញុំ​ត្រូវតែ​ទទួលយក​។ នេះ​គឺជា​ក្លឹប​ដែល​ខ្ញុំ តែងតែ​ពេញចិត្ត មាន​ប្រវត្តិ​ច្រើន​និង​ពហុ​កីឡដ្ឋាន​ដ៏​អស្ចារ្យ​។ ពួកគេ​លេង​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ជា​ក្របខណ្ឌ​បាល់ទាត់​មួយ​ដែល​ខ្ញុំ​ចង់​លេង​”​។​
​ ​
ហ៊ី​ហ្គួ​អ៊ី​ន បន្តថា “​នៅពេលនេះ ខ្ញុំ​សង្ឃឹមថា អាច​តបស្នង​ចំពោះ​ការជឿជាក់​ដែល​ក្លិប​ឆេ​ល​ស៊ី បានផ្តល់​ឲ្យ​ខ្ញុំ​នៅលើ​ទីលាន​ប្រកួត​។ ខ្ញុំ​ពិតជា​ចង់​ចាប់ផ្តើម ហើយ​សង្ឃឹមថា នឹង​អាច​សម្រប ខ្លួន​បាន​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​អំឡុងពេល​នៅ​ជាមួយ​ក្រុម AC Milan ហ៊ី​ហ្គួ​អ៊ី​ន រកបាន​៦​គ្រាប់ ប៉ុន្តែ​កីឡាករ​រូបនេះ​រកបាន ត្រឹមតែ​១​គ្រាប់​ប៉ុណ្ណោះ អំឡុងពេល​បង្ហាញមុខ​១២​លើកចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain)