ក្លិប​ជូ​វេន​ទុ​ស កំពុង​ពិចារណា​ដាក់សំណើ​ផ្ទេរ វើ​ហ្គី​ល វ៉ាន ឌិ​ក របស់​ក្លិប​លី​វឺ​ភូ​ល ក្នុងតម្លៃ​១៥០​លាន​ផោន

173
ចែករម្លែក

ក្លិប​ជូ​វេន​ទុ​ស​( Juventus) សង្ឃឹមថា ពួកគេ​អាច​នឹង​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk) ក្នុងតម្លៃ​១៥០​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្លិប​នៅ​ក្របខ័ណ្ឌ Serie A នេះ​ជឿជាក់ថា កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នឹង​បើក​ចិត្ត​ទទួល យក​ការ​ប្រជែង​ថ្មី ប្រសិនបើ​ក្រុម​លី​វឺ​ភូ​ល​( Liverpool) បន្ត​លើក​ពាន​ជើងឯក​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ ហើយ​ត្រៀម​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ ក្លាយជា​ខ្សែការពារ ថ្លៃ​បំផុត​ក្នុង​ពិភពលោក​។​
​ ​
ចាប់តាំងពី​ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Anfield កីឡាករ វ៉ាន ឌិ​ក បាន​ជួយ​ក្លិប Liverpool លើក​ពាន ឆេ​ម​ពាន​លី​ក ពាន​ក្លិប​ជើងឯក​បាល់ទាត់​ពិភពលោក Club World Cup និង Super Cup ស្របពេល Liverpool នឹង​លើក​ពាន​ជើងឯក​លី​ក​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​។​
​ ​
ប្រភព​ដែល​ស្ថិត​នឹង​ក្លិប Juventus បាន​និយាយថា “​បន្ទាប់ពី​លើក​ពាន​ជាមួយ​ក្លិប Liverpool ក្លិប Juventus គិតថា វ៉ាន ឌិ​ក ប្រហែលជា​ត្រៀមខ្លួន​សម្រាប់​ការ​ប្រជែង​ថ្មី​នៅ​ដំណាច់​រដូវ​កាល​។ ពួកគេ​ត្រៀម​ដាក់សំណើ​ជាមួយ​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ​រដូវក្តៅ​នេះ​”​។​
​ ​
ខ្សែការពារ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ទទួលបាន​លេខ​២​នៅក្នុង​ការប្រកួត​ដណ្តើមពាន Nations League ហើយ​ធ្លាប់​ជាប់​ជា​បេក្ខភាព​រង​បាល់​មាស Ballon d`Or បន្ទាប់ពី កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ។

​វ៉ាន ឌិ​ក ធ្លាប់បាន​និយាយថា “​នៅពេលនេះ ខ្ញុំ​មាន​វ័យ​២៨​ឆ្នាំ​ហើយ​ខ្ញុំ​ចង់​សម្រេច​ក្តី​សុបិន​ដែល ខ្ញុំ​ធ្លាប់មាន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk)