ក្លិប​ឌ័​រ​ម៉ាន់ បានប្រកាស​ឲ្យ​ដឹង​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ អឺ​លិ​ង ហា​ឡែ​ន​

198
ចែករម្លែក

ក្លិប​ឌ័​រ​ម៉ាន់ ( Dortmund )​បានប្រកាស​ឲ្យ​ដឹង​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) របស់​ន័​រ​វ៉េ​ស​។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​កំពុងមាន​ទម្រង់​លេង​ល្អ​នៅ​រដូវ​កាល​នេះ​ជាមួយ​ក្រុម Read Bull Salzburg ដោយ រកបាន​២៨​គ្រាប់​ក្នុង​២២​ប្រកួត​រួមទាំង​៨​គ្រាប់​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​ទម្រង់​លេង​របស់ ហា​ឡែ​ន បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក្នុងចំណោម ក្លឹប​ផ្សេងទៀត ប៉ុន្តែ​ក្លិប Dortmund បាន​ហក់​ចូលមក​ប្រកួតប្រជែង​យក​កីឡាករ​វ័យ​ជំទង់​រូបនេះ​ហើយ​ផ្តល់ កិច្ចសន្យា​លេង​ដល់​ឆ្នាំ​២០២៤​។​
​ ​
​ហា​ឡែ​ន ធ្លាប់ធ្វើ​ការងារ​ជាមួយ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅ​ក្លិប​ន័​រ​វ៉េ Molde ។​
​ ​
​ប៉ុន្តែ​កីឡាករ​រូបនេះ​សម្រេច​ផ្ទេរ​មកលេង​នៅ​ប្រទេស​អាល្លឺម៉ង់​ទី​ដែល​កីឡាករ​រូបនេះ​នឹង​បាន​ជួប​ជាមួយ​កីឡាករ ក្មេងៗ​ដូចជា ម៉ា​គូ រូស (Marco Reus) និង ចា​ឌិន សាន​ចូ (Jadon Sancho) នៅ​ក្លិប Dortmund ។​
​ ​
​តាម​ព័ត៌មាន​ថា​កិច្ចព្រមព្រៀង​នេះ​មាន​ទឹកប្រាក់​១៨​លាន​ផោន​ស្របពេល​កីឡាករ​យុវជន​រូបនេះ​រកបាន​ប្រហែល ១៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លិប Dortmund ៕ ប្រែ​សម្រួល​: ពិ​សិ​ដ្ខ​

ខ្សែប្រយុទ្ធ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland)