ក្លិប​ណា​ប៉ូ​លី អាច​នឹង​បង្ខំចិត្ត​លក់​ខ្សែការពារ គូលី​ដូ គូលី​បាលី ក្នុងតម្លៃ​៦៩​លាន​ផោន​

194
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ប្រុង​ជើងការ ស្របពេល​ក្លិប​ណា​ប៉ូ​លី​( Napoli) អាច​លក់​ខ្សែ ការពារ កាលី​ដូ គូលី​បាលី (Kalidou Koulibaly) ក្នុងតម្លៃ​៦៩​លាន​ផោន​។​
​ ​
គេ​ជឿថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​របស់​ក្លិប Napoli ដែល​បាន​ជួល​អង្គរក្ស​ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ ដោយ​តែមាន​ការរំខាន​ពី​ក្រុម​អ្នកគាំទ្រ ដ៏​ងប់ងុល បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​កាលពីដើម​រដូវ​កាល​។​

​គូលី​បាលី ត្រូវគេ​ទទួលស្គាល់ថា ជា​ខ្សែការពារ​ម្នាក់​ក្នុងចំណោម​ខ្ស​ការពារ​ឆ្នើម​បំផុត​ក្នុង​ពិភព លោក ប៉ុន្តែ​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​រដូវ​កាល​នេះ ដោយ​ក្រុម Napoli ទើបនឹង​រកបាន​១៩​ពិន្ទុ ឆ្លងកាត់​១២​ប្រកួត​។​
​ ​
បណ្តាញ​ព័ត៌មាន​អ៊ីតាលី Il Mattino អះអាងថា ក្លិប Napoli ត្រៀម​ចែកផ្លូវ​គ្នា​ពី គូលី​បាលី ក្នុងតម្លៃ​ផ្ទេរ​៦៩​លាន​ផោន​។​
​ ​
តម្លៃ​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បន្ទាប់ពី​ខកខាន​មិន បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​កាលពី​រដូវក្តៅ​។​
​ ​
​យូ​ណាយ​ធី​ត​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ពី​ក្លិប លៃ​សេ​ស្ទ័​រ ក្នុងតម្លៃ​៨០​លាន​ផោន​ជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កាលី​ដូ គូលី​បាលី (Kalidou Koulibaly)