ក្លិប​តូ​តិ​ន​ហេម​គ្រោង​បំបែក​ឯតទគ្គ​កម្ម​ចាស់ ដើម្បី​ផ្ទេរ​កីឡាករ ជី​អូ​វ៉ា​នី ឡូ សេ​ឡូ ក្នុងតម្លៃ ៧០​លាន​ផោន​

251
ចែករម្លែក

ក្លិប​ស្ពឺរ​គ្រោង​បំបែក​ឯតទគ្គ​កម្ម​ចាស់​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​ជា​លើក​ទី​២​នៅ​រដូវក្តៅ​នេះ​ខណៈ​ពួកគេ​បង្កើន​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ ជី​អូ​វ៉ា​នី ឡូ សេល​សូ (Giovani Lo Celso) ក្នុងតម្លៃ​៧០​លាន​ផោន​។

​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ​ចង់​ផ្ទេរ​លេង​នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​ពេញចិត្ត​ជាមួយ​ក្លិប​ស្ពឺរ ខ្លាំង​មែនទែន​។

​ឡូ សេល​សូ អន្ទះសា​ចង់​ធ្វើ​ការងារ​ជាមួយ​គ្រូបង្វឹក​រួម​ជាតិ​អា​ហ្ស​ង់​ទីន ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ហើយនឹង​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក្នុង ឋានៈ​ជា​សមាជិក​របស់​ក្រុម Spurs​។

​ក្លិប រៀល បេ​ទី​ស (Real Betis) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​មក​ជំនួស​តំណែង របស់ ឡូ សេល​សូ រួចហើយ ដោយ​គ្រោង​ផ្ទេរ​ខ្សែបម្រើ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) ដែលមាន​តម្លៃ ២២​លាន​ផោន របស់​ក្លិប លី​យ៉​ន​(Lyon) ។

​លោក ប៉ូ​ចេ​តទី​ណូ អន្ទះសា​ចង់បាន​កីឡាករ ឡូ សេល​សូ បន្ទាប់ពី​បំបែក​ឯតទគ្គ​កម្ម ចាស់ ដោយ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ដុម​បេ​ឡេ (Ndombele) ក្នុងតម្លៃ​៦៥​លាន ផោន​។ ដុម​បេ​ឡេ នឹង​ពាក់អាវ​លេខ​២៨​នៅ​រដូវ​កាល​ក្រោយ​។

​ក្លិប ស្ពឺរ បណ្តោយ​ឲ្យ​ក្លិប អា​សេណ​ល យកឈ្នះ​ក្នុង​ការខ្ចី​ជើង​ខ្សែបម្រើ ដែ​នី សេ​បាល​ឡូ​ស (Dani Celballos) របស់​ក្លិប​រៀល​ម៉ា​ឌ្រី​ត ដោយសារ​កីឡាករ​រូបនេះ ហាក់ដូចជា​គ្មាន​បំណង​ចង់បាន​កិច្ចសន្យា​លេង​អចិន្ត្រៃយ៍​ជាមួយ​ក្លិប​ផ្សេង​ក្រៅពី​ក្លិប​រៀល​ម៉ា​ឌ្រី​ត​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ