ក្លិប​តូ​តិ​ន​ហេម​ត្រៀម​បង្កើន​ប្រាក់​ឈ្នួល គ្រី​ស្ទៀ​ន អេ​រិ​កសិន ទ្វេដង ដោយ​ផ្តល់​កិច្ច សន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល ២០០.០០០ ក្នុង​មួយ​សប្តាហ៍​

193
ចែករម្លែក

ក្លិប តូ​តិ​ន​ហេម​(Tottenham) មានបំណង​ចង់​បង្កើន​ប្រាក់​ឈ្នួល​របស់ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ទ្វេរ​ដង​ដើម្បី​សង្គ្រោះ​អនាគត​វែងឆ្ងាយ​របស់​ខ្សែ បម្រើ​រូបនេះ​។​
​ ​
ប៉ុន្តែ​មានការ​បារម្ភ​ថា បើទោះបីជា​ធ្វើ​ដូច្នេះ​ក៏ដោយ ក៏​វា​មិនទាន់​គ្រប់គ្រាន់ ដើម្បី​បញ្ចុះ បញ្ចូល​កីឡាករ​ដា​ណឺ​ម៉ាក​រូបនេះ​ឲ្យ​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី​ដែរ​បន្ទាប់ពី​កីឡាករ រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រាក់​មិនមែនជា​ហេតុផល​តែមួយគត់​ក្នុងការ​សម្រេច ចិត្ត​នេះ​ទេ​។​
​ ​
ក្លិប ស្ពឺរ​(Spurs) អន្ទះសា​ចង់​បន្ថែម​កិច្ចសន្យា​របស់ អេ​រិ​កសិន​ហើយ​មានបំណង​ផ្តល់ ប្រាក់​ឈ្នួល​ដល់​ខ្សែបម្រើ​រូបនេះ​ដល់ ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ គឺ​ច្រើនជាង ទ្វេដង​។​
​ ​
ប៉ុន្តែ​អេ​រិ​កសិន បានផ្តល់​ការធានា​ថា ខ្លួន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ហើយ​មិនបាន​លាក់បាំង​ចំពោះ​បំណង​ចង់​លេង​នៅ​ក្លឹប​យក្ស​ផ្សេងទៀត​នៅ​អឺរ៉ុប​នោះទេ​។​
​ ​
ក្លិប រៀល​ម៉ា​ឌ្រី​ត និង ជូ​វេន​ទុ​សត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ រូបនេះ​នៅ​រដូវក្តៅ​នេះ​។ រឿងនេះ​បានធ្វើ​ឲ្យ​ក្លិប Spurs ព្រួយបារម្ភ​ដោយសារ​ថា អេ​រិ​កសិន ដែល​គេ​ប៉ាន់ប្រមាណ​ថា មានតម្លៃ​១០០​លាន​ផោន នោះ​អាច​នឹង​ចាកចេញ ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​