ក្លិប​តូ​តិ​ន​ហេម ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ តាន​ហ្គា​យ ដំ​បេ​ឡេ របស់​ក្លិប លី​យ៉ុង

451
ចែករម្លែក

ក្លិប តូ​តិ​ន​ហេម​(Tottenham )​ខិតជិត​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ តាន​ហ្គា​យ ដំ​បេ​ឡេ (Tanguy Ndombele) ពី​ក្លិប​លី​យ៉ុង​( Lyong) ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ ខ្ពស់​ដល់​ទៅ​៦៤​លាន​ផោន​។

​ក្លិប​ស្ពឺរ កំពុង​ត្រៀម​ចំណាយ​៥៥​លាន​ផោន បូល​រួម​នឹង​៩​លាន​ផោន​ជា​ប្រាក់​បន្ថែម សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​។

​ប្រធាន​ក្លិប Lyon លោក ហ្ស​ង់ មី​ឆែ​ល អូ​ឡាស (Jean Michel Aulas) បាន​ព្រមាន លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ម្ចាស់​ក្លិប Tottenham កាលពី​សប្តាហ៍​មុន​ថា តម្លៃ​អាច​កើនឡើង ប្រសិនបើ​ក្លិប ស្ពឺរ បន្ត​អូសបន្លាយ​។

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ប្តេជ្ញាចិត្ត​ពង្រឹង​តំបន់​បម្រើ​នៅ រដូវក្តៅ​នេះ និង​ធ្វើ​ឲ្យ ដំ​បេ​ឡេ ក្លាយជា​គោលដៅ​ផ្ទេរ​កំពូល​របស់លោក​។

​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ប្រហែលជា​គ្មាន​បញ្ហា​ទេ​សម្រាប់​កីឡាករ​បារាំង​រូបនេះ​ដែល​ចង់​ធ្វើ​ការងារ​ជាមួយ​លោក ប៉ូ​ចេ​តទី​ណូ និង​ក្លឹប​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​នេះ​។

​កីឡាករ​ដែល​ក្លិប​ស្ពឺរ ធ្លាប់​ផ្ទេរ​ខ្ពស់បំផុត​គឺ ដាវី​សិន សាន​ឆេស (Davison Sanchez) ដែល​ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប អា​ហ្សា​ក់ (Ajax) ក្នុងតម្លៃ​៤២​លាន​ផោន កាលពី​ឆ្នាំ​២០១៧៕ ប្រែ​សម្រួល​: ពិសិដ្ឋ​