ក្លិប​ទៀត​ត​នេ​ហាម​គ្រោង​បន្ថែម​ប្រាក់​ឈ្នួល​៣​លាន​ផោន​បន្ថែមទៀត​ក្នុង​មួយឆ្នាំ​ដល់ លោក​ម៉ូ​រី​ស៊ី​យ៉ូ​ប៉ូ​ចេ​តទី​ណូ​

885
ចែករម្លែក

​ក្លិប Tottenham នឹង​ដំឡើង ប្រាក់​ឈ្នួល​បន្ថែម​៣​លាន​ផោន​ក្នុង មួយឆ្នាំ​ដល់​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ដើម្បី​រារាំង អ្នកចាត់ការ​រូបនេះ​ពី​ចំណាប់អារម្មណ៍ របស់​ក្លិប Real Madrid និង Paris Saint Germain​។​
​ ​
​ក្លិប Spurs មាន​សុទិដ្ឋិនិយម​ថា លោក ប៉ូ​ចេ​តទី​ណូ នឹង​ចុះកិច្ចសន្យា​ថ្មី ដែលមាន​ប្រាក់​ឈ្នួល សរុប​៨,៥​លាន ផោន​ក្នុង​មួយឆ្នាំ ហើយ​ថា ពួកគេ​នឹង លើកទឹកចិត្ត​ដល់​កីឡាករ​សំខាន់ៗ​ដូចជា ហ៊ែ​រី ខេន ដេ​ឡេ អា​លី និង គ្រី​ស្ទៀ​ន អេ​រិ​កសិន បន្ត​អនាគត​ផងដែរ​។​
​ ​
​ក្លិប Spurs មានបំណង​ធ្វើឱ្យ លោក ប៉ូ​ចេ​តទី​ណូ ក្លាយជា​អ្នកចាត់ការ​ដែលមាន​ប្រាក់​ឈ្នួល ប្រសើរ​បំផុត នៅ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​បន្ត​ការរីកចម្រើន របស់​ក្លិប​ដែល​សម្រេចបាន​ប៉ុន្មាន​រដូវ កាល​ថ្មីៗ​នេះ​។​
​ ​
​ជ័យជម្នះ​៣-១​កាលពី​ថ្ងៃ អាទិត្យ​លើ​ក្រុម​ឆេ​ល​ស៊ី​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បានបង្ហាញ​បន្ថែម ទៀតថា តើ​លោក ប៉ូ​ចេ​តទី​ណូ បាន​ជួយ​ឱ្យ​ពួកគេ​បោះជំហាន​ទៅមុខ យ៉ាងណា​។ នេះ​គឺជា​លទ្ធផល​ដែល​ជួយ​ពួកគេ​ឱ្យ ទទួលបាន​កៅអី​ឆេ​ម​ពាន​លី​កនៅ រដូវ​កាល​ក្រោយ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រូបនេះ ដែល​ផ្ទេរ​ពី​ក្លិប Southampton មកកាន់​ក្លិប Spurs កាលពី​ឆ្នាំ​២០១៤ នោះ បាន​ចុះកិច្ចសន្យា​លើកចុងក្រោយ កាលពី​ខែឧសភា​ឆ្នាំ​២០១៦​ដែលមាន ប្រាក់​ឈ្នួល​៥,៥​លាន​ផោន​ក្នុង​មួយឆ្នាំ​។​
​ ​
​ចាប់តាំងពី​ពេលនោះ​មក ក្លិប Spurs ចាប់ផ្តើម​រីកចម្រើន​ទាំង​ការ ប្រកួត​ក្នុងស្រុក និង​នៅ ក្របខ័ណ្ឌ​តំបន់ អឺរ៉ុប ហើយ​នៅ​រដូវ​កាល​នេះ ពួកគេ បាន​យកឈ្នះ​ក្រុម​យក្ស Real Madrid នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក​ផងដែរ​។​
​ ​
​កិច្ចសន្យា​ថ្មី​នេះ នឹងធ្វើ​ឱ្យ លោក ប៉ូ​ចេ​តទី​ណូ ក្លាយជា​អ្នក​ចាត់​មាន ប្រាក់​ឈ្នួល​ខ្ពស់​ទី​៤ នៅ​ក្របខ័ណ្ឌ​កំពូល នេះ បន្ទាប់ពី​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា លោក ចូ​សេ ម៉ូ​រី​ញ៉ូ និង លោក អែន តូ​នី​ញ៉ុ កុន​តេ ។ លោក កុន​តេ រំពឹងថា នឹង​ចាក​ចេញពី​ឆេ​ល​ស៊ី​នៅ​រដូវក្តៅ នេះ ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

​គ្រូបង្វឹក លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ