ក្លិប​ធំៗ​បី​ចាប់អារម្មណ៍​ចង់បាន​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ

342
ចែករម្លែក

ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ទំនង​ជាមាន​ជម្រើស ប្រសិនបើ​ខ្លួន​សម្រេចចិត្ត ចាក​ចេញពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona )​នៅ​រដូវក្តៅ​នេះ​។

​អតីត​កីឡាករ​ក្លិប លី​វឺ​ភូ​ល​(Liverpoo)l រូបនេះ​មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន នឹង​ពហុ​កីឡដ្ឋាន Nou Camp ចាប់តាំងពី​ផ្ទេរ​មក​ចូលរួម​រយៈពេល​១៦​ខែ​មកនេះ​។ ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ត្រៀម​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​ក្នុងតម្លៃ​សមរម្យ​។

​តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី និង​ក្លឹប PSG សុទ្ធតែ​ចាប់ អារម្មណ៍​។ ឆេ​ល​ស៊ី ចង់បាន កូ​ទី​ញ៉ូ មកលេង​ជា​ដៃគូ​ជាមួយ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ជា​កីឡាករ​ដែល​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លិប​រៀល ម៉ា​ឌ្រី​ត នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ចាំបាច់​ត្រូវ​ឲ្យ UEFA ដក​បម្រាម​ចេញ​សិន​។

​ស្របពេល​ជាមួយគ្នា​នោះដែរ កីឡាករ នី​ម៉ា (Neymar) បាន​អំពាវនាវ​ឲ្យ​ក្លឹប PSG ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មិត្ត​រួម​ជាតិ​របស់ខ្លួន​ក្នុង​កិច្ចប្រឹងប្រែង​ជួយ​ក្រុម​យក្ស​បារាំង​មួយ​នេះ​ក្លាយជា​ក្រុម​ខ្លាំង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​ចំណែក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក៏​ចាប់អារម្មណ៍​លើ កូ​ទី​ញ៉ូ ផងដែរ ប៉ុន្តែ​ពួកគេ មាន​ជម្រើស​ផ្សេង​ដែល​ត្រូវ​ពិចារណា​។ កូ​ទី​ញ៉ូ មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខ​ជាមួយ ក្រុម​ជម្រើស បា​សេ​ឡូ​ណា ទេ​នៅ​រដូវ​កាល​នេះ ហើយ​ច្រើនតែ​ត្រូវបាន​មើលរំលង ដោយ​គ្រូបង្វឹក​ចូលចិត្ត​ដាក់​ឲ្យ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) លេង​ច្រើនជាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#