ក្លិប​នៅ​ព្រី​មី​ញ៉េ​លី​ក​ប្រុង​ជើងការ​បន្ទាប់ពី គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​ប្រាប់​ពី​បំណង​ចង់​មកលេង នៅ​អង់គ្លេស​

685

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ធ្វើ​ឲ្យ​ក្លឹប​ធំៗ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រុង​ជើងការ បន្ទាប់ពី​បាន​ប្រាប់​តុលាការ​នៅ​អេ​ស្ប៉ា​ញ​ថា ខ្លួន​ចង់​ចាក​ចេញពី​ប្រទេស​នេះ ហើយ​ចង់​ទៅលេង នៅ​អង់គ្លេស​។​
​ ​
​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដែល​បច្ចុប្បន្នកំពុង​ពាក់ព័ន្ធ​នឹង​រឿងក្តី​តុលាការ​ជុំវិញ​ការ​លួច បន្លំ​ប្រាក់​ពន្ធ​បាន​ពន្យល់ថា ខ្លួន​គ្មាន​បញ្ហា​ណាមួយ​ទាក់ទិន​រឿង​បែបនេះ​ទេ ខណៈពេល​លេង​នៅ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid រូបនេះ​អះអាងថា ខ្លួន​តែងតែ​បង់ប្រាក់​ពន្ធ​នោះបាន​និយាយថា “​នៅ​អង់គ្លេស ខ្ញុំ​មិនដែល​មាន​បញ្ហា​បែបនេះ​នោះទេ​។ ហេតុនេះ ហើយ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ទីនោះ​វិញ​”​។​
​ ​
​រ៉ូ​ណា​ល់​ដូ បាន​និយាយថា “​ខ្ញុំ​តែងតែបាន​ចំណាយ​សម្រាប់​ប្រាក់​ពន្ធ​។ នៅ​អង់គ្លេស​និង​អេ​ស្ប៉ា​ញ ខ្ញុំ​តែងតែ​បង់ប្រាក់​ជានិច្ច​។ ដូច​អ្នកដឹង​ស្រាប់​ហើយ ខ្ញុំ​មិនអាច​លាក់បាំង​អ្វី​នោះទេ​។ វា​គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​”​។​
​ ​
​ព័ត៌មាន​ថា រ៉ូ​ណា​ល់​ដូ មិន​បង់ប្រាក់​ពន្ធ​នៅ​អេ​ស្ប៉ា​ញ​កើតមាន​បន្ទាប់ពី​ការចោទប្រកាន់​ពីដំបូង ត្រូវបាន​គេ​រាយការណ៍​កាលពី​ខែមិថុនា​។ កាសែត​ព័រ​ទុយ​ហ្គា​ល់ A Bola បាន​លើកឡើងថា ខ្សែប្រយុទ្ធ​រូបនេះ​ចាប់ផ្តើម​ស្រងាកចិត្ត​ដោយសារ​ការចោទប្រកាន់​បន្លំ​ប្រាក់​ពន្ធ​១៤,៧​លាន​អឺរ៉ូ​។​
​ ​
​កាសែត​ដដែល​បាន​រាយការណ៍​ថា Real Madrid​ក៏​ចាប់អារម្មណ៍​នឹង​តម្លៃ​ផ្ទេរ​១៥៧​លាន​ផោន សម្រាប់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ផងដែរ​។ ការប៉ាន់ប្រមាណ​បែបនេះ​បាន​រសាយ​ទៅវិញ បន្ទាប់ពី រ៉ូ​ណា​ល់​ដូ វិលត្រឡប់​មកពី​ការប្រកួត Confederations Cup នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​ប៉ុន្តែ​នេះ​គឺជា​ការលើកឡើង​ថ្មី​បំផុត​ជុំវិញ​ការចាកចេញ​ទៅ​អង់គ្លេស ហើយ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ប្រាកដជា​នាំមុខគេ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។​
​ ​
​តាម​គេហទំព័រ Mirror.c.uk កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ប្រសិនបើ រ៉ូ​ណា​ល់​ដូ ពិតជា​សម្រេច​ចាកចេញ​មែ​នោះ វា​នឹង​បន្ថែម​លើ​អ្វីដែល​គេ​គិតថា ជា​រដូវ​កាលដែល​មានការ​ផ្ទេរ ក្នុងតម្លៃ​ខ្ពស់ៗ​រួចទៅហើយ​នៅ​តំបន់​អឺរ៉ុប​។​

​ថ្មីៗ​នេះ Paris Saint-Germain បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​កីឡាករ នី​ម៉ា (Neymar) ពី Barcelona ក្នុងតម្លៃ​១៩៩​លាន​ផោន​ដែល​ខ្ពស់​ជា​គេ​បំផុត​ក្នុង​ពិភពលោក​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)