ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​រៀបចំ​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​

1063
ចែករម្លែក

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានរៀបចំ​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​។ កម្មវិធី​នេះ រៀបចំ​នៅ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ដុន​បូ​ស្កូ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។​

ក្រៅពី​ចែករំលែក​បទ​សោធ​បាល់ទាត់​ពី​បច្ចេកទេស​កម្រិត​មូលដ្ឋាន​ដល់​ក្មេងៗ ដែល​ស្រលាញ់​ចូលចិត្ត​កីឡាបាល់ទាត់​នៅ​មូលដ្ឋាន​នោះ កម្មវិធី Football Clinic របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក៏មាន​កម្មវិធី​រួមគ្នា​ដើម្បី​បរិស្ថាន​ផងដែរ​។

តាមរយៈ​កម្មវិធី​នេះ​ថ្នាក់ដឹកនាំ​ក្លិប គ្រូបង្វឹក កីឡាករ មន្ត្រី​បរិស្ថាន និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ រួមជាមួយ​ក្មេងៗ នឹង​នាំគ្នា​សម្អាត​បរិស្ថាន​នៅតាម​ឆ្នេរសមុទ្រ និង​ទីប្រជុំជន​មួយចំនួន​។​បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ មន្ត្រី​បរិស្ថាន ថ្នាក់ដឹកនាំ​ក្លិប បុគ្គលិក គ្រូបង្វឹក និង​កីឡាករ នឹង​នាំគ្នា​ដាំ​ដើមឈើ​រួមគ្នា ដើម្បី​ទុកជា​អនុស្សាវរីយ៍ ក៏ដូចជា​រួមចំណែក​ថែរក្សា​ការពារ​ព្រៃឈើ​ជាដើម​៕S/​

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​រៀបចំ​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ