ក្លិប​បា​សេ​ឡូ​ណា កំពុង​ស្វែងរក​ឱកាស​ផ្ទេរ​ខ្សែការពារ នី​កូ​ឡា មី​ឡេ​ន​កូ​វី​ច របស់​ក្លិប ហ្វី​យោ​រ៉េ​នទី​ណា​

140
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ចាប់អារម្មណ៍​ចង់បាន​ខ្សែការពារ នី​កូ​ឡា មី​ឡេ​ន​កូ​វី​ច (Nikola Milenkovic) របស់​ក្លិប​ហ្វី​យោ​រ៉េ​នទី​ណា​( Fiorentina) នៅ​ខែម​ករានេះ​។​
​ ​
មី​ឡេ​ន​កូ​វី​ច បាន​ផ្ទេរ​ពី​ក្លឹប Partizan Belgrade មក​ក្លិប Fiorentina កាលពី​ឆ្នាំ​២០១៧ ហើយ ទទួលបាន​ការចាប់អារម្មណ៍ ដោយ​រកបាន​៣​គ្រាប់​ក្នុង​១២​ប្រកួត​រហូតមកដល់​ពេលនេះ​នៅ រដូវ​កាល​នេះ​។​
​ ​
កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United )​នៅ​រដូវក្តៅ ប៉ុន្តែ​នៅពេលនេះ ក្លិប​ជើងឯក​ក្របខ័ណ្ឌ La Liga អាច​នឹង​បន្ថែម​កម្លាំង​ជំនួយ​នៅ​តំបន់​ការពារ​។​
​ ​
ក្លិប Barcelona ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ហើយ​ក្លិប Fiorentina ក៏​ចង់​លក់​កីឡាករ​រូបនេះ ដើម្បី​បង្កើន​ថវិកា​សម្រាប់​ទិញ​កីឡាករ​ផ្សេង​ផងដែរ​។ ក្លិប​Fiorentina ដែល​បច្ចុប្បន្ន​ឈរ​នៅ លេខ​រៀង​ទី​៩​នៅលើ​តារាង​ពិន្ទុ​មានបំណង​ស្តាប់​សំណើ​ប៉ុន្តែ​នឹងមិន​លក់​កីឡាករ​សំខាន់​របស់ ខ្លួន​ក្នុង​តម្លៃថោក​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ នី​កូ​ឡា មី​ឡេ​ន​កូ​វី​ច (Nikola Milenkovic)