ក្លិប​ប៊ូ​ណេ​ម៉ាន់ មានបំណង​ផ្តល់ប្រាក់​ឈ្នួល​មួយ​សែន​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ ខាល​ឡុ​ម វី​ល​សិន​

352
ចែករម្លែក

ក្លិប ប៊ូ​ណេ​ម៉ាន់ (Bournemouth) មានបំណង​ផ្តល់​កិច្ចសន្យា​ថ្មី​យូរអង្វែង​ជាមួយ​ប្រាក់ ឈ្នួល ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់​កីឡាករ ខាល​ឡុ​ម វី​ល​សិន (Callum Wilson) ក្នុង​កិច្ចប្រឹងប្រែង​រារាំង​ចំណាប់អារម្មណ៍​ពី​ក្លឹប​ផ្សេងទៀត​នៅ​ក្រប ខណ្ឌ​ព្រី​មី ញ៉េ​លី​ក​។​
​ ​
​ក្លិប​វេស​ហេម ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី ប៉ុន្តែ​អ្នកចាត់ការ អេ​ដ​ឌី ហូ​វ (Eddie Howe) ចង់​រក្សាទុក វី​ល​សិន ដែល​ធ្លាប់​បង្ហាញមុខ​ឲ្យ​ជម្រើសជាតិ បី​លើក​។​
​ ​
ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ ដែល​ក្លិប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​កាលពី​ខែមករា​នោះ រកបាន​១៤​គ្រាប់​ក្នុង​៣០​ប្រកួត សម្រាប់​ក្លិប Bournemouth នៅ​ក្របខណ្ឌ​កំពូល​កាល ពី​រដូវ​កាល​មុន​។​
​ ​
ក្លិប Bournemouth មិនដែល​ដាក់​តម្លៃ​លើ​កីឡាករ វី​ល​សិន ទេ ប៉ុន្តែ​ក្លិប​វេស​ហេម ដែល​លក់​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic) កំពុង​ពិចារណា​ដាក់សំណើ បឋម​៣៥​លាន​ផោន​។​
​ ​
ក្លិប វេស​ហេម ខកខាន​មិនបាន​ផ្ទេរ​កីឡាករ ម៉ាក​ស៊ី ហ្គោ​ម៉េ​ស (Maxi Gomez) ស្របពេល​ខ្សែប្រយុទ្ធ​រូបនេះ​គ្រោង​នឹង​បន្ត​នៅ​ជាមួយ​ក្លិប វ៉ា​ឡិន​ស្យា ។ នៅពេលនេះ ពួកគេ​ហាក់ដូចជា​ខកខាន​ឱកាស​ផ្ទេរ វី​ល​សិន ផងដែរ​។​

​គេ​ជឿថា ក្លិប ខូ​វេន​ទ្រី​(Coventry) ដែល​លក់ វី​ល​សិន ទៅ​ក្លិប Bournemouth ក្នុងតម្លៃ ៣​លាន​ផោន​កាលពី​ឆ្នាំ​២០១៤​នោះ នឹង​ទទួលបាន​កម្រៃ​១០​ភាគរយ​នៃ​តម្លៃ​ផ្ទេរ ណាមួយ​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់​កីឡាករ​រូបនេះ​នឹង​ចប់​នៅ​ឆ្នាំ​២០២២៕ ប្រែ​សម្រួល​: ពិសិដ្ឋ​