ក្លិប​ភី​អេស​ជី និង ស្ពឺរ​មិនទាន់​បោះបង់​ការតាមប្រមាញ់ ប៉ាវ​ឡូ ឌី​បា​ឡា​

422
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​ភី​អេស​ជី​( Paris Saint-Germain) និង​ក្លិប តូ​តិ​ន​ហេម​(Tottenham )​គ្រោង​ដាក់សំណើរ​ផ្ទេរ​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) របស់​ក្លិប ជូ​វេន​ទុ​ស​(Juventus) នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែម​ករានេះ​។​
​ ​

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប​ទាំងពីរ​កាលពី​ដំណាច់​រដូវក្តៅ ប៉ុន្តែ​ក្លិប PSG មិនអាច​លក់​ចេញ​កីឡាករ នី​ម៉ា (Neymar) ដើម្បី​យកប្រាក់​មកប្រើប្រាស់​សម្រាប់​ការងារ​ផ្ទេរ​នេះ ស្របពេល​ក្លឹប Spurs ក៏​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ផងដែរ​។​

​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ថា ក្លឹប​ទាំងពីរ​នេះ​មិនទាន់​បោះបង់​ការតាមប្រមាញ់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​នោះទេ ហើយនឹង​ដាក់សំណើ​ផ្ទេរ​នៅ​ខែម​ករានេះ​ទៀត​។​

​ឌី​បា​ឡា លេង​បានត្រឹមតែ​១៤​នាទី​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ Serie A ក្នុង​ពីរ​ប្រកួត​កន្លងមកនេះ​នៅ​រដូវ​កាល​នេះ ស្របពេល​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo ) និង ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) កំពុង​ធ្វើ​បានល្អ​នៅ​តំបន់​ប្រយុទ្ធ​។​
​ ​

ក្លិប Juventus ចង់​ដោះដូរ​កីឡាករ ឌី​បា​ឡា យក​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​កុ (Romelu Lukaku) កាល​កីឡាករ​រូបនេះ​នៅ​លេង​ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប៉ុន្តែ​ខ្សែប្រយុទ្ធ​បែលហ្ស៊ិក​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប អ៊ី​ន​ធ័​រ មី​លេន ក្នុងតម្លៃ​ផ្ទេរ ៧៣​លាន​ផោន​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala)
#