ក្លិប​មី​ត​ឡេស​ប្រូ ទទួលយក​សំណើ​ផ្ទេរ​១៥​លាន​ផោន​សម្រាប់​កីឡាករ បេន ហ្គី​ប​សិន​

691
ចែករម្លែក

​សំណើ​របស់​ក្លិប ប៊ឺ​ន​លី​( Burnley) ជាមួយ​កញ្ចប់​ទឹកប្រាក់​១៥​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ បេន ហ្គី​ប​សិន (Ben Gibson) ត្រូវបាន​ទទួលយក​ដោយ​ក្លិប មី​ត​ឡេស​ប្រូ​(Middlesbrough) ។​
​ ​
​ពួកគេ​ក៏​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ សាម ក្លូ​កាស (Sam Clucas) ពី​ក្លិប ស្វាន​ស៊ី ស៊ី​ធី​(Swansea City) ហើយក៏​ចាប់អារម្មណ៍​ចង់បាន​កីឡាករ ឡេ​វី​ស ហ្វឺ​ហ្គូ​សិន (Lewis Ferguson) របស់​ក្លិប អា​បឺ​ដិ​ន​(Aberdeen) ផងដែរ បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ប៊ឺ​លី​( Burnley) កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ អ្នកចាំទី ចូ ហាត (Joe Hart) គ្រោង​ពិនិត្យ​សុខភាព​នៅ ពហុ​កីឡដ្ឋាន Turf Moor ខណៈពេល​អ្នកចាំទី​រូបនេះ​ចង់​បញ្ចប់​ទំនាក់ទំនង​១២​ឆ្នាំ​ជាមួយ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​អ្នកចាំទី​អង់គ្លេស​រូបនេះ​បាន​ចំណាយពេល​ពីរ​ឆ្នាំ​ចុងក្រោយ​លេង​ខ្ចី​ជើង​ជាមួយ​ក្លឹប Torino និង West Ham ហើយ​បន្ត​ព្រួយបារម្ភ​អំពី​អាជីព​របស់ខ្លួន បន្ទាប់ពី​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូ​ជម្រើសជាតិ​អង់គ្លេស​សម្រេច​មិន​ដាក់ខ្លួន​ចូលក្នុង​ក្រុម​ជម្រើសជាតិ​។​
​ ​
​ក្លឹប Burnley បានផ្តល់​ឱកាស​ដល់​អ្ន​ក​ចាំទី​វ័យ​៣១​ឆ្នាំ​រូបនេះ ដើម្បី​ស្តា​ទម្រង់​លេង​របស់ខ្លួន ជាមួយនឹង​តម្លៃ​ផ្ទេរ​ក្នុង​តំបន់​ត្រឹម​៤​លាន​ផោន​។​
​ ​
​ចូ ហាត បាន​យល់ព្រម​ផ្ទាល់មាត់​ជាមួយនឹង​កិច្ចសន្យា​លេង​បី​ឆ្នាំ ហើយ​នេះ​បង្ហាញ​ពី​ការ យល់ព្រម​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ច្រើន​នៅ​ពហុ​កីឡដ្ឋាន Turf Moor ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ បេន ហ្គី​ប​សិន (Ben Gibson)