ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រុះរើ​សមាសភាព​ក្រុមការងារ​បង្វឹក ដើម្បី​ជួយ​ដល់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​

315
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​នឹងធ្វើ​ការរុះរើ​ច្រើន​នៅក្នុង​ក្រុមការងារ​បង្វឹក ខណៈ​ពួកគេ​ត្រៀម ពង្រឹងសមត្ថភាព​ក្រុម ក្រោម​ការដឹកនាំ​របស់​លោក អូ​ឡា ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​

​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​បានចាប់ផ្តើម​ការងារ​អចិន្ត្រៃយ៍​របស់លោក​កាលពី​ខែ​មុន​ប៉ុន្តែ​លទ្ធផល នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
​លោក ម៉ា​យ ហ្វេ​ឡែ​ន (Mike Phelan) និង​លោក ម៉ៃ​ឃើ​ល ឃែ​រិ​ក (Michael Carrick) បាន​ក្លាយជា​សមាជិក​សំខាន់ ដើម្បី​ជួយ​លោក សូល​ស្យែ​រ ចាប់តាំងពី​លោក​ចូល​ដឹកនាំ​ក្នុងឋានៈ ជា​គ្រូបង្វឹក​បណ្តោះ​អាសន្នកាល​ពី​ខែធ្នូ ហើយ​នៅពេលនេះ អ្នក​ទាំងពីរ​នឹងត្រូវ​ផ្តល់​ទូ​នាទី​ថ្មី​។​
​ ​
​តាម​ព័ត៌មាន​ថា លោក ហ្វេ​ឡែ​ន នឹងត្រូវ​តែងតាំង​ជា​ប្រធាន​បច្ចេកទេស​ជា​តួនាទី​ដែ​លោក​ធ្លាប់​បំពេញ កន្លងមក​នៅ​ក្លិប​អូស្ត្រាលី Central Coast Mariners ស្របពេល​យូ​ណាយ​ធី​ត​អន្ទះសា​ចង់​ពង្រឹង ក្រុម​នេះ​ឡើងវិញ​។​
​ ​
​ចំណែក​លោក ឃែ​រិ​ក នឹងត្រូវ​តែងតាំង​ជា​ជំនួយការ​ទី​២​របស់លោក សូល​ស្យែ​រ នៅពេលណា​លោក ហ្វេ​ឡែ​ន ត្រូវបានតែងតាំង​ទៅកាន់​តួនាទី​ថ្មី​។​
​ ​
​ថ្នាក់ដឹកនាំ​ក្លិប​យូ​ណាយ​ធី​ត​ពេញចិត្ត​នឹង​លោក ហ្វេ​ឡែ​ន ហើយ​កំពុងមាន​ការពិភាក្សា​ជាមួយ បុរស​វ័យ ៥៦​ឆ្នាំ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡា ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)