ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិចារណា​ផ្ទេរ​ខ្សែប្រយុទ្ធ រី​ឆា​លី​សិន ​របស់​អេ​វឺ​តុ​ន

359
ចែករម្លែក

ថ្នាក់ដឹកនាំ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ រី​ឆា​លី​សិន (Richarlison) របស់​ក្លិប អេ​វឺ​តុ​ន​(Everton) ខណៈ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)​ត្រៀមខ្លួន កសាង​ក្រុម​របស់លោក​។​
​ ​
សូល​ស្យែ​រ ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មី​រហូតដល់​៥​រូប​ឯណោះ​នៅ​រដូវក្តៅ​នេះ រួមទាំង​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ផងដែរ ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​ក្រុម​នេះ​វិល​ទៅរក ភាពខ្លាំង​របស់ខ្លួន​ឡើងវិញ​។​
​ ​
យូ​ណាយ​ធី​ត​ចាញ់​៧​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ ស្របពេល​កីឡាករ រី​ឆា​លី​សិន រកបាន​គ្រាប់​បាល់​បើកឆាក អំឡុងពេល​ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម អេ​វឺ​តុ​ន ៤-០ នៅលើ​ទឹកដី Goodison Park កាលពី​ចុង​សប្តាហ៍​មុន​។​
​ ​
ខ្សែបម្រើ​ស្លាប ចា​ឌិន សាន​ចូ (Jadon Sancho) នៅតែ​ជា​គោលដៅ​កំពូល​របស់លោក សូល​ស្យែ​រ ប៉ុន្តែ​ក្លឹប​យូ​ណាយ​ធី​ត​ក៏​កំពុង​ពិចារណា​ជម្រើស​ផ្សេង​ផងដែរ​ខណៈពេល រដូវ​កាល​ទិញដូរ​បើកទ្វារ​។​
​ ​
​រី​ឆា​លី​សិន ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​រដូវ​កាល​ដំបូង ជាមួយ​ក្រុម អេ​វឺ​តុ​ន​ដែល​ក្នុងនោះ​កីឡាករ​រូបនេះ​រកបាន​១៤​គ្រាប់​នៅ​គ្រប់ការ ប្រកួត​។ រី​ឆា​លី​សិន បាន​ផ្ទេរ​ពី​ក្លិប វ័ត​ហ្វ​ត​(Watford)​ក្នុងតម្លៃ​៣៥​លាន​ផោន​កាលពី រដូវក្តៅ​ឆ្នាំមុន ហើយ​អ្នកចាត់ការ ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) គ្មាន​បំណង​លក់ កីឡាករ​រូបនេះ​ទេ ដោយសារ​ទើបនឹង​ធ្វើការ​ជាមួយគ្នា​បាន​១​ឆ្នាំ​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​