ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​នឹង គ្រី​ស្ទៀ​ន អេ​រិ​កសិន បន្ទាប់ពី​កីឡាករ រូបនេះ​ខកខាន​មិនបាន​ផ្ទេរ​ទៅ រៀល ម៉ា​ឌ្រី​ត

478
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ដាក់សំណើ​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) របស់​ក្លិប ថូ​តិ​ន​ហេម​(Tottenham) បន្ទាប់ពី​បាត់បង់​ឱកាស​ផ្ទេរ​ទៅ ចូលរួម​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត ។

​ក្លិប​រៀល ម៉ា​ឌ្រី​ត បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ក្នុងតម្លៃ​១៣០​លាន​ផោន មានន័យថា អេ​រិ​កសិន លែង​ក្លាយ​ជាទី​ចំណាប់អារម្មណ៍ របស់​ក្លិប នេះ​ទៀតហើយ​។

​ទោះបីជា​យ៉ាងណា នាយក​ក្លិប ស្ពឺរ​(Spurs) លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy) រីករាយ​នឹង​អនុញ្ញាត​ឲ្យ​ខ្សែបម្រើ​រូបនេះ​ចាកចេញ​ក្នុងតម្លៃ​១០០​លាន​ផោន​។

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ចង់បាន​ខ្សែ​ម​ប្រើ ផូ​ល ប៉ុក​បា (Paul Pogba) ចូលរួម​ជាមួយ ហា​ហ្សា​ដ មានន័យថា គ្មាន​កន្លែង​សម្រាប់​កីឡាករ អេ​រិ​កសិន ក្នុង​ក្រុម​ជម្រើស​នោះទេ​។

​ការប្រកាស​បែបនេះ បានធ្វើ​ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ជូ​វេន​ទុ​ស ប្រុង​ជើង ការណ៍ ស្របពេល​ក្លិប​ទាំងពីរ​ចង់បាន​កីឡាករ​រូបនេះ​ផងដែរ​។

​អេ​រិ​កសិន បាន​ក្លាយជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​ស្ពឺរ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប អា​ហ្សា​ក់​(Ajax) ក្នុងតម្លៃ​១១​លាន​ផោន​កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ការលក់​កីឡាករ​រូបនេះ អាច​ផ្គត់ផ្គង់​ដល់​ការកសាង​ក្រុម​ជម្រើស​របស់ខ្លួន​។

​អេ​រិ​កសិន ក៏បាន​ស្នើ​ផងដែរ​ថា ខ្លួន​ត្រៀមខ្លួន​សម្រាប់​ការប្រកួតប្រជែង​ថ្មី​ក្រៅពី​ក្លិប ស្ពឺរ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ