ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដាក់សំណើ​លើក​ទី​៣​ដល់​៨០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែ ការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ

220
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ដាក់សំណើ​៨០​លាន​ផោន​សម្រាប់​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ។

​ក្លិប​លៃ​សេ​ស្ទ័​រ​មាន​ពេលវេលា​រហូតដល់​ថ្ងៃ​ចន្ទ ដើម្បី​ទទួលយក​សំណើ​។ យូ​ណាយ​ធី​ត បានដាក់​សំណើ​ពីរលើក​រួចមកហើយ ហើយ​សំណើ​ទី​២​នោះ​គឺមាន​ទឹកប្រាក់​ជិត ៧០​លាន​ផោន ដែល​ត្រូវបាន​បដិសេធ​។

​ក្លិប Leicester អន្ទះសារ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ពួកគេ​ទទួលបាន​ច្រើនជាង​៧៥​លាន ផោន​ស្មើនឹង​កញ្ចប់​ទឹកប្រាក់​ដែល​ក្លិប Liverpool បាន​ចំណាយ​លើ​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) កាលពី​ឆ្នាំមុន​។

​ក្លិប​យូ​ណាយ​ធី​ត​អន្ទះសា​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ម៉ា​ក្វា​យ​អ័​រ​ឆាប់ៗ​តាម​ដែល​អាច ធ្វើទៅបាន ប៉ុន្តែ​នឹង​បង្វែរ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ទៅ​កន្លែង​ផ្សេង​ប្រសិនបើ​ពួក គេ​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​នេះ​។

​ម៉ា​ក្វា​យ​អ័​រ បាន​ប្រាប់​អ្នកចាត់ការ ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) និង​មន្ត្រី​ក្លឹប​ថា ខ្លួន​ចង់​ចូលរួម​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​។

​អេ​រិ​ក បៃ​លី (Eric Bailly) គ្រោង​នឹង​ខកខាន​ការប្រកួត​រយៈពេល​៥​ខែ​ដោយសារ​បញ្ហា របួស​ក្បាលជង្គង់ ហើយ​នេះ​គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​យូ​ណាយ​ធី​ត​បង្ខំចិត្ត​នាំយក​ខ្សែ ការពារ​កណ្តាល​ថ្មី​ម្នាក់ទៀត​។​

រហូតមកដល់​ពេលនេះ នៅ​រដូវក្តៅ​នេះ យូ​ណាយ​ធី​ត​បាន​ផ្ទេរ​កីឡាករ​សំខាន់​ពីររូប​នេះ គឺ​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​ស​សា​កា (Aaron Wan Bissaka) ពី​ក្លិប Crystal Palace និង​ខ្សែ បម្រើ​ស្លាប ឌែ​ន ជែ​ម​ស៍ (Dan James) ពី​ក្លិប Swansea ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​