ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិចារណា​បេក្ខភាព​លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី​ន ខណៈ​ក្លិប​ព្យាយាម​រក​អ្នកចាត់ការ​ថ្មី​

726
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ពិចារណា​បេក្ខភាព​គ្រូបង្វឹក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ​អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ខណៈ​ក្លឹប​នេះ​ចាប់ផ្តើម​ស្វែងរក​អ្នកចាត់ការ​អចិន្ត្រៃយ៍​បន្ទាប់​។
​ ​
លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រូវបាន​បណ្តេញចេញ​នៅ​ដើមខែ​នេះ បន្ទាប់ពី​យូ​ណាយ​ធី​ត​ចាញ់​ក្រុម Liverpool ៣-១ ហើយ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន រហូតដល់​ចប់​រដូវ​កាល​។​

​ស្របពេល​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) គ្រូបង្វឹក​ក្លិប ថូ​តិ​ន​ហេម​(Tottenham) នៅតែ​ជា​គោលដៅ​លេខ​១ របស់​យូ​ណាយ​ធី​ត លោក អាល​ឡេ​ហ្គ្រី គ្រូបង្វឹក​ក្លិប ជូ​វេន​ទុ​ស​(Juventus) នឹង​ពិភាក្សា​ក្នុងចំណោម​គោលដៅ កំពូល​របស់​ក្លិប ខណៈ​ពួកគេ​បង្កើត​បញ្ជី​ឈ្មោះ​គ្រូបង្វឹក​ដែល​ពួកគេ​ចង់​បានមក​ជំនួស​លោក ម៉ូ​រី​ញ៉ូ ។​

​លោក សូល​ស្យែ​រ ឈ្នះ​ពីរ​ប្រកួត​ដំបូង​របស់ខ្លួន ដោយ​ដឹកនាំ​យូ​ណាយ​ធី​ត​ឈ្នះ​ក្រុម ខា​ដី​ហ្វ​(Cardiff) ៥-១ និង​ឈ្នះ​ក្រុម ហា​ឌឺ​ហ្វៀ​ល​(Huddersfield )៣-១ ប៉ុន្តែ​ក្លិប​នេះ​ទំនងជា​បន្ត​ស្វែងរក​បេក្ខភាព​ពី​ខាងក្រៅ​។​
​ ​
លោក សូល​ស្យែ​រ ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​យូ​ណាយ​ធី​ត នៅសល់​កិច្ចសន្យា​ជាមួយ ក្លិប មូល​ដេ​(Molde )​បន្តទៀត​។ លោក​បានបង្ហាញ​ក្នុង​សន្និសីទកាសែត​ថា លោក​ចង់បាន ការងារ​អចិន្ត្រៃយ៍​មួយ ប៉ុន្តែ​គេ​នៅចាំ​មើលថា តើ​ក្លឹប​នេះ​នឹង​សម្រេច​យ៉ាង​នៅមុន​ដំណាច់ រដូវ​កាល​នេះ​។​
​ ​
លោក អាល​ឡេ​ហ្គ្រី គឺជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​ល្អៗ​ក្នុង​ពិភព​បាល់ទាត់ ហើយ​ប្រសិនបើ​យូ​ណាយ​ធី​ត​ជ្រើសរើស​លោក​មែន​នោះ វា​នឹង​ក្លាយជា​រឿង​ថ្មី​មួយទៀត​៕ ប្រែ​សម្រួល ពិសិដ្ឋ​

គ្រូបង្វឹក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri)