ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រជែង​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដើម្បី​ផ្ទេរ​ខ្សែបម្រើ Tanguy Ndombele

163
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ទាក់ទង​ទៅ​តំណាង​របស់​កីឡាករ Tanguy Ndombele ដើម្បី​ស្វែងរក​លទ្ធផល​ភាព​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
Ndombele ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​គេ​ចង់បាន​បំផុត​នៅ​អឺរ៉ុប​នោះ គឺជា​កម្មវត្ថុ នៃ​ការចង់បាន​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ផងដែរ​។ ទោះបីជា​យ៉ាងណា​យូ​ណាយ​ធី​ត​ទំនងជា​តាម ប្រមាញ់​យក​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ក្នុងពេល​ឆាប់ៗ​នេះ​។​
​ ​
ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ធ្លាប់​ដាក់សំណើ​ផ្ទេរ Ndombele កាលពី​រដូវក្តៅ​ឆ្នាំមុន ស្របពេល​ក្លិប ជូ​វិនទុ​ស​(Juventus) ក៏​តាមឃ្លាំមើល​ស្ថានភាព​របស់​ខ្សែបម្រើ​បារាំង​រូបនេះ​ផងដែរ​។​
​ ​
Ndombele បន្ត​នៅ​ជាមួយ​ក្លិប លី​យ៉ុ​ន​(Lyon )​នៅ​រដូវ​កាល​នេះ ហើយ​មាន​សមត្ថភាព​គ្រប់គ្រង តំបន់​បម្រើ​និង​ចូល​ជ្រៅ​ដល់​តំបន់​មុខ​ទី​ផងដែរ​។​
​ ​
Ndombele ធ្វើ​បានល្អ អំឡុង​លេង​ខ្ចី​ជើង​នៅ Lyon កាលពី​រដូវ​កាល​មុន មុនពេល​ទទួលបាន កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍ ហើយ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ​បានកើត​ឡើងជា​លំដាប់​។​
​ ​
Ndombele នឹង​មានឱកាស​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​ធំៗ​ផ្សេងទៀត អំឡុងពេល​ក្រុម Lyon ត្រូវ​ជួប​ជាមួយ​ក្រុម Barcelona នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​សប្តាហ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ Tanguy Ndombele