ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចូលរួម​ប្រជែង​យក ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ​

378
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ចូលរួម​ប្រជែង​យក​កីឡាករ​វ៏​យ​ក្មេង​អង់គ្លេស ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) របស់​ក្លិប​ឆេ​ល​ស៊ី​។​

​ក្លិប លី​វឺ​ភូ​ល​(Liverpool),​ឌ័​រ​ម៉ាន់​( Dortmund )​និង បៃ​យឺន មូ​និ​ច​(Bayern Munich ) ដែល​បាន​ដាក់សំណើ​៣៥​លាន​ផោន​កាលពី​ខែមករា​នោះ ក៏​កំពុង​តាម​ប្រមាញ់ យុវជន​រូបនេះ​ដែរ​។ លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) បាន​ផ្តល់ឱកាស ឲ្យ​កីឡាករ​រូបនេះ​បង្ហាញមុខ​ក្នុងការ​ប្រកួត​ឈ្នះ​ក្រុម​សាធារណរដ្ឋ​ឆែក ៥-០ កាលពី​ថ្ងៃ​សុក្រ​។​
​ ​
កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​មិនទាន់​សម្រេចចិត្ត​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​ទេ ហើយ​កិច្ចសន្យា​បច្ចុប្បន្ន​នឹង​ផុត​នៅ​ឆ្នាំ​២០២០ ដោយ​គ្មាន​ការចរចា​បន្ថែម​កើតឡើង ចាប់តាំងពី​ខែមករា​។​
​ ​
ប៉ុន្តែ​ស្ថានភាព​របស់​កីឡាករ​រូបនេះ​កាន់តែ​ស្មុគស្មាញ ដោយសារ​ក្លឹប​ឆេ​ល​ស៊ី​ជាប់ បម្រាម ដែល​ពួកគេ​កំពុង​ឧទ្ធរណ៍​។ ហ៊ូ​ដ​សិន អូដ​យ បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ បង្ហាញមុខ​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នេះ ដោយ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់លោក ឌុន​កាន អេ​ដ​វើដ (Duncan Edwards) ដែលមាន​វ័យ​៦២​ឆ្នាំ​នៅពេលនេះ​។​
​ ​
​ក្លិប Bayern គ្រោង​ត្រឡប់មកវិញ​ជាមួយនឹង​សំណើ​ប្រហែល​៣០​លាន​ផោន​នៅ​រដូវក្តៅ ដោយ​ទម្លាក់​តម្លៃ​កីឡាករ​រូបនេះ ខណៈពេល​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ នៅសល់ តិចជាង​មុន​។​
​ ​
​ឆេ​ល​ស៊ី​ចង់​រក្សា​កីឡាករ​រូបនេះ ប៉ុន្តែ​ច្បាស់​ណាស់​ថា បើទោះបីជា​មានការ​ផ្តល់ ប្រាក់​ឈ្នួល ៨៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក៏ដោយ ក៏​ប្រាក់​មិនមែនជា​រឿង​សំខាន់​ទេ ដោយសារ​កីឡាករ​រូបនេះ​ចង់បាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi)
#