ក្លិប​យក្ស​បារាំង PSG ផ្តោត​គោលដៅ​ផ្ទេរ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ ក្នុងតម្លៃ​៩០​លាន​ផោន​

765
ចែករម្លែក

​ក្លិប​យក្ស​បារាំង PSG បាន​ផ្តោត​គោលដៅ​ផ្ទេរ​ខ្សែបម្រើ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) របស់​ក្លឹប​ឆេ​ល​ស៊ីក្នុង​តម្លៃ​៩០​លាន​ផោន​។ ក្លឹប​បារាំង​ដែល​កាន់កាប់​ដោយ​ជនជាតិ​កាតា​នេះ ចង់​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ក្លាយជា​កីឡាករ​អស្ចារ្យ​ម្នាក់ទៀត បន្ទាប់ពី​ពួកគេ​នាំយក​កីឡាករ នី​ម៉ា (Neymar) និង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ក្នុងតម្លៃ​សរុប​ជាង​៣០០ លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​កាន​តេ ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​សម្រាប់​ពាន​បាល់​មាស Ballon D`Or កាលពី​ឆ្នាំមុន បន្ទាប់ពី​ជួយ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ជើងឯក​ជា​លើក​ទី​២​ក្នុង រយៈពេល​បី​រដូវ​កាល​។ កាន​តេ ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មួយចំនួនទៀត​ដែល​លើក​ពាន​ជើងឯក​លី​ក​ក្នុង​ពីរ​រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពីលើ​កពាន​ជើងឯក​ជាមួយ​ក្រុម Leicester ។​
​ ​
​កាន​តេ បាន​ឈានចូល​រដូវ​កាល​ទី​៣​នៃ​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​ផ្ទេរ​មកពី​ក្លឹប Leicester ក្នុងតម្លៃ​៣២​លាន​ផោន​កាលពី​ឆ្នាំ​២០១៦​។​
​ ​
​ក្លិប PSG មើលឃើញ​កីឡាករ​រូបនេះ​ជា​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​ម្នាក់​ដែល​ពួកគេ​ត្រូវការ ដើម្បី​ជួយ​បង្កើត​ឱកាស​ដល់​ខ្សែប្រយុទ្ធ​ផ្សេងៗ​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante)