ក្លិប​រៀល​ម៉ា​ឌ្រី​ត មិន​សប្បាយចិត្ត​ជុំវិញ​ភាពស្ងាត់ស្ងៀម​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​

887
ចែករម្លែក

​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid )​មិន​សប្បាយចិត្ត​ជុំវិញ​ភាពស្ងាត់ស្ងៀម​របស់​កីឡាករ ឆ្នើម គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​ចង់​សម្រេច​ពី​អនាគត​យូរអង្វែង​របស់​កីឡាករ​រូបនេះ​ជាមួយ​ក្លិប​។​
​ ​
​មានការ​ចាប់អារម្មណ៍​ច្រើន​លើ រ៉ូ​ណា​ល់​ដូ ជាថ្មី​ម្តងទៀត អំឡុង​រដូវក្តៅ បន្ទាប់ពី​មាន​សេចក្តី រាយការណ៍​ថា គាត់​ចង់​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​។​
​ ​
​កាលពី​ខែ​មុន កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​អាជ្ញាធរ​អេ​ស្ប៉ា​ញ ចោទប្រកាន់ ពីបទ​គេច​មិន​បង់ពន្ធ ហើយ​កាសែត A Bola បាន​រាយការណ៍​ថា រ៉ូ​ណា​ល់​ដូច​ង់​ចាក​ចេញពី​ក្រុម ជើងឯក​ឆេ​ម​ពាន​លី​ក​នេះ ហើយ​ការសម្រេចចិត្ត​នេះ​មិនអាច​កែប្រែ​បានទេ​។​
​ ​
​កីឡាករ រ៉ូ​ណា​ល់​ដូ ចេញទៅ​ឆ្ងាយ ដើម្បី​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុងការ​ប្រកួត Confederations Cup ចាប់តាំងពី​មាន​ព័ត៌មាន​រសើប​នេះ​កើតឡើង ប៉ុន្តែ​បាន​បដិសេធ មិន​ឆ្លើយ​សំណួរ​អំពី​អនាគត​យូរអង្វែង​នេះ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ដ៏​មាន ទេពកោសល្យ​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​ក្នុង​បី​ប្រកួត​របស់​ក្រុម ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​មិនអាច​ជួយ​ពួកគេ​ដើម្បី ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​ឈី លី ដោយ​ការ​ទាត់​ប៉េ ណា​ល់​ទី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
​ ​
​លោក Florentino Perez ប្រធាន​ក្លឹប Real Madrid ថ្មីៗ​នេះ​បាន​អះអាងថា លោក​ចង់​ឲ្យ រ៉ូ​ណា​ល់​ដូ បន្ត​នៅ​ជាមួយ Real Madrid រហូត​ចប់​អាជីព​ហើយ​កីឡាករ​រូបនេះ​គឺជា​ផ្នែក​សំខាន់​មួយ​របស់​ក្លឹប​នេះ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)