ក្លិប​រៀល ម៉ា​ឌ្រី​ត បង្កើន​ការតាម ប្រមាញ់​កីឡាករ ហ្វា​បៀ​ន រី​ស របស់​ក្លិប ណា​ប៉ូ​លី​

165
ចែករម្លែក

ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) បាន​បង្កើន​កិច្ចប្រឹងប្រែង ដើម្បី​ផ្ទេរ​កីឡាករ ហ្វា​បៀ​ន រី​ស (Fabian Ruiz) ។​
​ ​
​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប​ជាច្រើន​កំពុង​ចាប់អារម្មណ៍​នឹង​ខ្សែបម្រើ​ឆ្នើម​រូបនេះ ស្របពេល​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​(Manchester City) និង​បា​សេ​ឡូ​ណា​( Barcelona) ក៏​ចង់បាន​កីឡាករ​វ័យ​២៣​ឆ្នាំ រូបនេះ​ផងដែរ​។​
​ ​ ​
រី​ស កំពុង​ជាប់គាំង​ក្នុង​ការបន្ត​កិច្ចសន្យា​ថ្មី​នៅ​ពហុ​កីឡដ្ឋាន Stadio San Paolo ហើយ​គេ​ជឿថា កំពុង​ពិចារណា​ពី​ជម្រើស​បន្ទាប់ពី​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​។​
​ ​
ព័ត៌មាន​ពី​ការមិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​ថ្មី​នេះ​បានធ្វើ​ឲ្យ​ក្លឹប Real Madrid បង្កើន​កិច្ចប្រឹងប្រែង របស់ខ្លួន ស្របពេល​ពួកគេ​រក្សា​ទំនាក់ទំនង​ជាមួយ​កីឡាករ​រូបនេះ​ជា​បន្តបន្ទាប់​។​
​ ​
​ក្លិប Paris Saint Germain ក៏​ចង់បាន​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូប​នេះដែរ ប៉ុន្តែ​ការវិលត្រឡប់ មកលេង​នៅ​ក្របខ័ណ្ឌ La Liga ទំនងជា​ជម្រើស​ជាទី​ពេញចិត្ត​របស់​កីឡាករ​រូបនេះ​។​
​ ​
ក្លិប Napoli បាន​ចំណាយ​ប្រាក់​ត្រឹមតែ​២៥,៥​លាន​ផោន​ប៉ុណ្ណោះ​កាលពី​រដូវក្តៅ​មុន ដើម្បី​ផ្ទេរ កីឡាករ​រូបនេះ​មកពី​ក្លិប Real Betis ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វា​បៀ​ន រី​ស (Fabian Ruiz)