ក្លិប​លី​វឺ​ភូ​ល​ច្រានចោល​សំណើ​៧២​លាន​ផោន​របស់​ក្លិប​បា​សេ​ឡូ​ណា​ដើម្បី​ផ្ទេរ​ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ​

1323
ចែករម្លែក

ក្លិប​លី​វឺ​ភូ​ល​បាន​ច្រានចោល​សំណើ​៧២​លាន​ផោន​របស់​ក្លិប​បា​សេ​ឡូ ណា​ដើម្បី​ផ្ទេរ​ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philipee Coutinho) ហើយ​បាន​ប្រាប់​ក្លឹប យក្ស​អេ​ស្ប៉ា​ញ​នេះ​ថា កុំ​ចំណាយពេល​ឥតប្រយោជន៍ ជាមួយនឹង​សំណើ​ផ្សេង ទៀត​។
​ ​
​ក្លិប​ហង្ស​ក្រហម​នេះ​គ្មាន​ចំណាប់អារម្មណ៍​ចរចា​លក់​កីឡាករ​ឆ្នើម​រូបនេះ​ទេ​។ កូ​ទី​ញ៉ូ វ័យ​២៥​ឆ្នាំ បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​បា​សេ​ឡូ​ណា ដើម្បី​ជំនួស​កីឡាករ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta) ។​
​ ​
​លី​វឺ​ភូ​ល​ដែល​បាន​ត្រឡប់មក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់​រដូវ​កាល​២០១៧-១៨​នោះ មិន​ចាប់អារម្មណ៍​នឹង​សំណើ​ផ្ទេរ​សម្រាប់​កីឡាករ​ឆ្នើម​របស់ខ្លួន​នោះទេ​។​។​
​ ​
​កូ​ទី​ញ៉ូ បាន​ចុះ​កិច្ចព្រមព្រៀង​លេង​៥​ឆ្នាំ​ជាមួយ​លី​វើ​ភូ​ល​នៅ​ឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​កីឡាករ ដែលមាន​ប្រាក់​ឈ្នួល​១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ គឺ​ខ្ពស់​ជាងគេ​នៅ​លី​វើ​ភូ​ល​។​
​ ​
​កីឡាករ កូ​ទី​ញ៉ូ គឺជា​កីឡាករ​សំខាន់​សម្រាប់​ផែនការ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ទាំង​រដូវ​កាល​នេះ​និង​រដូវ​កាល​វែង​។ លី​វើ​ភូ​ល​ប្តេជ្ញា​មិន​លក់​កូ​ទី​ញ៉ូ ទេ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​
​ ​
​ពួកគេ​ក៏​ជឿជាក់​ផងដែរ​ថា កូ​ទី​ញ៉ូ នឹងមិន​ចាប់អារម្មណ៍​សំណើ​របស់ បា​សេ​ឡូ​ណា​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ក្លប់ ចង់បាន​ការរីកចម្រើន​បន្ថែម​ពី កូ​ទី​ញ៉ូ និង​ក្រុម​របស់លោក​នៅ រដូវ​កាល​ក្រោយ​ជាជាង​បណ្តោយ​ឲ្យ​កីឡាករ ប្រ​ស៊ី​ល​រូបនេះ​ចាក​ចេញទៅ​កន្លែង​ផ្សេង​។ តាម​ឮថា ក្លិប PSG ក៏​ចាប់អារម្មណ៍​នឹង កូ​ទី​ញ៉ូ ផងដែរ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ ញ៉ូ (Philipee Coutinho)