ក្លិប​លី​វឺ​ភូ​ល​ពិចារណា​ផ្ទេរ​កីឡាករ​វ័យក្មេង ផេ​ដ្រូ ប្រា​ហ្សា​វ ដែល​ក្លិប​ធំ​ជាច្រើន​ចាប់អារម្មណ៍

111
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​លី​វឺ​ភូ​ល​( Liverpool) ត្រៀម​ដាក់សំណើ​ផ្ទេរ​កីឡាករ​លើក​ទី​៣​នៅ​រដូវ​កាល ទិញដូរ​ខែមករា​នេះ ខណៈ​ពួកគេ​ពិចារណា​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ​យុវជន ផេ​ដ្រូ ប្រា​ហ្សា​វ (Pedro Brazao) ។​
​ ​
​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​នាពេល​អនាគត​ហើយ​បង្ហាញមុខ​លើកដំបូង​នៅ​ក្របខ័ណ្ឌ Ligue 1 កាលពី​រដូវ​កាល​មុន​។​
​ ​
ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) រកបាន​កីឡាករ​ថ្មី​២​រូ​បរូច​ហើយ​បន្ទាប់ពី​នាំ យក​កីឡាករ​ជប៉ុន តា​គូ​មី មីណា​មី​ណូ (Takumi Minamino) ពី​ក្លិប សាល​ប៊ឺ​ក​(Salzburg )​និង​ខ្សែប្រយុទ្ធ ចូ ហា​ឌី (Joe Hardy) ពី​ក្លិប​ប្រ៊េ​ន​ហ្វ​ត​( Brentford) ។​
​ ​
នៅពេលនេះ ក្លិប Liverpool កំពុង​ថ្លឹងថ្លែង​ផ្ទេរ​កីឡាករ​ជា​លើក​ទី​៣ ហើយ ប្រា​ហ្សា​វ ស្ថិតក្នុង​គោលដៅ​ផ្ទេរ​របស់​ពួកគេ​។​
​ ​
ទោះបីជា​យ៉ាងណា ហាក់ដូចជា​គ្មាន​ក្លឹប​ផ្សេង​អាច​ប្រជែង​នឹង​ក្លិប Liverpool ក្នុងការ​ផ្ទេរ កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​១៩​ឆ្នាំ​រូបនេះ​ទេ បើទោះបីជា​ក្លិប​ធំ​ផ្សេងៗ​ទៀត​បង្ហាញចំណាប់អារម្មណ៍​ក៏ដោយ​។​
​ ​
គេ​និយាយថា ប្រា​ហ្សា​វ ចាប់អារម្មណ៍​ក្លិប PSG ដែល​អាច​ផ្តល់​ច្រកចេញ​សម្រាប់​កីឡាករ វ័យក្មេង​រូបនេះ​។ មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ក៏​ចាប់ អារម្មណ៍​លើ ប្រា​ហ្សា​វ ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​យុវជន ផេ​ដ្រូ ប្រា​ហ្សា​វ (Pedro Brazao)