ក្លិប​លី​វឺ​ភូ​ល ចូលរួម​ជាមួយ​ក្លិប រៀល ម៉ា​ឌ្រី​ត និង​បា​សេ​ឡូ​ណា ដើម្បី​ប្រជែង​យក ខ្សែបម្រើ ហ្វា​បៀ​ន រូស​

190
ចែករម្លែក

​តាម​ព័ត៌មាន​ថា​ក្លិប​លី​វឺ​ភូ​ល​(Liverpool)​ក៏​ចូលរួម​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា​(Barcelona),​រៀល ម៉ា​ឌ្រី​ត​( Real Madrid )​និង បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ក្នុងការ​ប្រជែង​យក កីឡាករ ហ្វា​បៀ​ន រូស (Fabian Ruiz) របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ផងដែរ​។​
​ ​
រូស បាន​ក្លាយជា​កីឡាករ​សំខាន់​ម្នាក់​ក្នុងចំណោម​កីឡាករ​សំខាន់​របស់​ក្លិប Napoli កាលពី​រដូវ​កាល​មុន​បន្ទាប់ពី​បង្ហាញមុខ​៤០​លើក​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​និង​រកបាន​៧​គ្រាប់​។​
​ ​
ជាមួយនឹង​ទម្រង់​លេង​ដ៏​ល្អ​នេះ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​និង​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​កីឡាករ ហ្សា​វី (Xavi) របស់ អេ​ស្ប៉ា​ញ​ផងដែរ​។​
​ ​
​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រូបង្វឹក​ក្លឹប Liverpool អន្ទះសា​ចង់​ពង្រឹង​តំបន់ បម្រើ​របស់ខ្លួន បន្ទាប់ពី​ខកខាន​មិនបាន​ឃើញ​ភាព​អស្ចារ្យ​របស់​កីឡាករ ណា​ប៊ី កេ​តា (Naby Keita) ដែល​បាន​ផ្ទេរ​ពី​ក្លិប RB Leipzig កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
ក្លឹប​នឹងមាន​ឱកាស​ឃ្លាំមើល រូស យ៉ាង​ដិតដល អំឡុង​ការប្រកួត​ជម្រុះ​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក បន្ទាប់ពី​ក្រុម Liverpool ស្ថិតក្នុង​ពូ​ល​ជាមួយ​ក្រុម Napoli ។​
​ ​
​ក្លិប Liverpool ធ្វើដំណើរ​ទៅ​ក្លឹប​អ៊ីតាលី ដើម្បី​ប្រឈមមុខ​នឹង​ក្រុម Napoli មុនពេល ទទួលភ្ញៀវ Partenopei នៅ​ពហុ​កីឡដ្ឋាន Anfield នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​។​
​ ​
ទោះបីជា​យ៉ាងណា ប្រសិនបើ​លោក ក្លប់ សម្រេចចិត្ត​ដាក់សំណើ​ផ្ទេរ រូស ក៏​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) មិន​ទំនងជា​បណ្តោយ​ឲ្យ​កីឡាករ​សំខាន់​ម្នាក់ របស់លោក​ចាកចេញ​ក្នុង​តម្លៃថោក​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​