ក្លិប​លី​វឺ​ភូ​ល ត្រៀម​ប្រជែង​ផ្ទេរ​យក​ខ្សែបម្រើ​ស្លាប ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស របស់​ក្លិប វេ​ឡិន​ស្យា​

158
ចែករម្លែក

​ក្លិប លី​វឺ​ភូ​ល​(Liverpool )​បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្លិប​ផ្សេងទៀត ដើម្បី​ផ្ទេរ​កីឡាករ​វ័យ ក្មេង ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស (Ferran Torres) របស់​ក្លិប វេ​ឡិន​ស្យា​(Valencia) ។​
​ ​
ខ្សែបម្រើ​ស្លាប​វ័យ​១៩​ឆ្នាំ​រូបនេះ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​ក្រប ខ័ណ្ឌ La Liga បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយ​ក្លិប Valencia ។​
​ ​
​ត័​រ​រ៉េ​ស ជួយ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​៥​លើក​និង​រកបាន​៣​គ្រាប់​ក្នុងការ​បង្ហាញមុខ​៦៣​លើក ដែល​ធ្វើ​ឲ្យ​មានការ​ចង់បាន​ពី​ក្លឹប​ផ្សេងៗ​ទៀត​។ តាម​ព័ត៌មាន​ថា ក្លិប ឌ័​រ​ម៉ាន់​(Dortmund )​និង​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ក៏​កំពុង​តាម​ប្រមាញ់​កីឡាករ​រូបនេះ​ផងដែរ ។​
​ ​
កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏​ជា​ផ្នែក​សំខាន់​នៃ​ជោគជ័យ​សម្រាប់​ប្រទេស​របស់ខ្លួន​នៅ​ក្របខណ្ឌ​ជើងឯក​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ផងដែរ​កាលពី​ខែកក្កដា​ដោយ​រកបាន​គ្រាប់​បាល់​ឈ្នះ​លើ ក្រុម​ព័រ​ទុយ​ហ្គា​ល់​។​
​ ​
​ត័​រ​រ៉េ​ស គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​បេក្ខភាព​២០​រូប​សម្រាប់​បាល់​មាស​ដែល​ត្រូវ​ផ្តល់​ដល់ កីឡាករ​ឆ្នើម​ក្រោម​អាយុ​២១​ឆ្នាំ​នៅ​តំបន់​អឺរ៉ុប​។​
​ ​
ត័​រ​រ៉េ​ស នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប Valencia រហូតដល់​រដូវក្តៅ​ឆ្នាំ​២០២១ ប៉ុន្តែ​អាច​នឹង​ផ្ទេរ ចេញ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ក្នុងតម្លៃ​១៧​លាន​ផោន​។​
​ ​
បើទោះបី​ជាមាន​ខ្សែប្រយុទ្ធ​បី​រូប​គឺ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) សា​ឌី​អូ ម៉េ​ន (Sadio Mane) និង​រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) ក៏ដោយ ក៏​ក្លិប Liverpool បន្ត​ចង់បាន​កម្លាំង ប្រយុទ្ធ​បន្ថែមទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ប្រយុទ្ធ​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​វ័យក្មេង ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស (Ferran Torres)