ក្លិប​វេស ហេម កំណត់​តម្លៃ​៦០​លាន​ផោន​លើ​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច ដើម្បី​រារាំង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

930
ចែករម្លែក

​ក្លិប​វេស ហេម​( West Ham) បានកំណត់​តម្លៃ​៦០​លាន​ផោន​សម្រាប់​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic) ស្របពេល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត កំពុង​តាម​ប្រមាញ់​។

​កីឡាករ​សញ្ជាតិ​អូទ្រីស​រូបនេះ​បាន​ក្លាយជា​គោលដៅ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​ដំណាក់កាល​ទី​២​នៃ​ការ​បង្ហាញមុខ​ក្នុង​រដូវ​កាល ដំបូង​របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន​London Stadium ។

​បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប Stoke ក្នុងតម្លៃ​២៤​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន អា​ណូ​តូ​វី​ច រកបាន​១១​គ្រាប់ ក្នុងការ​បង្ហាញមុខ​២២​លើក​ចាប់ពី​ខែធ្នូ​មកដល់​ខែឧសភា​។

​ប៉ុន្តែ​ដោយ​ក្លិប United មិនទាន់​បញ្ចប់​ចំណាប់អារម្មណ៍​របស់ខ្លួន​នៅឡើយ ក្លឹប West Ham បាន​ប្តេជ្ញាចិត្ត​មិន​ឲ្យ​កីឡាករ​សំខាន់​របស់ខ្លួន​ចាកចេញ​ក្នុង​តម្លៃថោក​នោះទេ​។​

​លោក ម៉ូ​រី​ញ៉ូ បាន​ចូលរួម​ទស្សនា ខណៈ​ក្រុម​អូទ្រីស​យកឈ្នះ​ក្រុម​រុស្ស៊ី អំឡុង​ការប្រកួត​មិត្តភាព អន្តរជាតិ​កាលពី​សប្តាហ៍​មុន ខណៈ អា​ណូ​តូ​វី​ច រកបាន​មួយ​គ្រាប់​គត់​។ អា​ណូ​តូ​វី​ច ធ្លាប់​លេង ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ញ៉ូ នៅ​ក្លិប Inter Milan ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic)