ក្លិប​វេស ហែម​កំពុង​ចរចា​ជាមួយ​ខ្សែប្រយុទ្ធ ហ្សា​វី​យេ ហឺ​ណាន​ដេ​ស ក្នុងតម្លៃ ១៣​លាន​ផោន​

286

​ក្លិប​វេស ហែម​( West Ham) កំពុង​ចរចា​ជាមួយ​ខ្សែប្រយុទ្ធ ហ្សា​វី​យេ ហឺ​ណាន​ដេ​ស (Javier Hernandez) ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​១៣​លាន​ផោន មកកាន់​ពហុ​កី ឡ​ដ្ឋា​ន London Stadium ។

​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​របស់​ក្លឹប Bayer Leverkusen គឺជា​គោលដៅ​ផ្ទេរ​យូរ អង្វែង​សម្រាប់ West Ham ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដោះស្រាយ​វិបត្តិ ខ្សែប្រយុទ្ធ រូបនេះ​។

​ហឺ​ណាន​ដេ​ស ដែល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​មានតម្លៃ​ទិញ​ផ្តាច់​១៣ លាន​ផោន ក្នុង​កិច្ចសន្យា​។

​បន្ទាប់ពី​ចំណាយពេល​៥​ឆ្នាំ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​មួយរយ​:​នៅ ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ហឺ​ណាន​ដេ​ស ចំណាយពេល​ពីរ​រដូវ​កាល​ជាមួយ​ក្លិប Leverkusen ដោយ​រកបាន​១៧​គ្រាប់ នៅ​រដូវ​កាល​ដំបូង​និង​១១​គ្រាប់​នៅ​រដូវ​កាល ទី​២​។

​បើទោះបីជា​យ៉ាង ហឺ​ណាន​ដេ​ស នៅសល់តែ​មួយឆ្នាំ​ក្នុង​កិច្ចសន្យា​ក្លិប West Ham ចង់​ផ្ទេរ​កីឡាករ​រូបនេះ​ឲ្យ​បាន​ឆាប់ បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្នុង​ការងារ ផ្ទេរ​កីឡាករ​ជា​បន្តបន្ទាប់​។

​កីឡាករ មី​ឈី បាត​ស៊ួ​យី របស់​ឆេ​ល​ស៊ី ខេ​ឡេ​ឈី អុ​ី​អៀន​ណា​ចូ របស់ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី រ៉ា​អ៊ូ​ល ជី​ម៉េ​ណេ​ស របស់​ក្លឹប Benfica និង អូ​លី​វើ ហ្ស៊ី​រូ របស់ ក្លឹប​អា​សេណ​ល ស្ថិតក្នុង​បញ្ជី​សម្រាំង​របស់​ក្លឹប West Ham ផងដែរ​។ ប៉ុន្តែ​មាន ក្លឹប​ធំៗ​ជាច្រើន​ដាក់សំណើ​ផ្ទេរ​កីឡាករ​ទាំងអស់នេះ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹង ថា សំណើ​របស់​ក្លឹប West Ham ដើម្បី​ផ្ទេរ សេ​ឌ្រី​ក បា​កាម​ប៊ូ (Cedric Bakambu) របស់​ក្លឹប Villareal និង​សម្រាប់​ផ្ទេរ​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ូ​ដេ​ស្តេ (Anthony Modeste) របស់​ក្លឹប Cologne ក៏ត្រូវ​បាន​បដិសេធ​ផងដែរ​៕ ​ប្រែ​សម្រួលៈ ពិសិដ្ឋ

ខ្សែប្រយុទ្ធ ហ្សា​វី​យេ ហឺ​ណាន​ដេ​ស (Javier Hernandez)