ក្លិប​ស្ពឺរ មាន​គម្រោង​យក គ្រី​ស្ទៀ​ន អេ​រិ​កសិន ដោះដូរ​យក​ខ្សែ ប្រយុទ្ធ ប៉ាវ​ឡូ ឌី​បា​ឡា របស់​ក្លិប ជូ​វេន​ទុ​ស​

155
ចែករម្លែក

​ក្លិប ស្ពឺរ​(Spurs) ត្រៀម​យក​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ដូរ​យក​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) នៅ​ខែមករា នេះ​បើ​យោងតាម សេចក្តីរាយការណ៍​រប​ស់កា​សែត​អ៊ីតាលី ។​
​ ​
លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) សង្ឃឹមថា នឹង​ទទួលបាន ឌី​បា​ឡា ប៉ុន្តែ​មានការ​លើកឡើងថា លោក ប៉ូ​ចេ​តទី​ណូ នឹងដាក់​សំណើ​ផ្ទេរ​កីឡាករ​វ័យ​២៥​ឆ្នាំ រូបនេះ​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​បន្ទាប់​។​
​ ​
កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​នៅសល់​កិច្ចសន្យា​លេង​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញថា ខ្លួន​ចង់​ស្វែងរក​ការប្រកួតប្រជែង​ថ្មី​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​អេ​រិ​កសិន សប្បាយចិត្ត​។ គាត់​តែងតែ​សប្បាយ ចិត្ត​។ គាត់​មិនដែល​និយាយថា គាត់​មិន​សប្បាយចិត្ត​នោះទេ​។ ប្រាកដ​ណាស់​គ្រប់គ្នា មានបំណង គោលដៅ​និង​ការប្រកួតប្រជែង​។ ខ្ញុំ​ប្រាប់​អ្នក​មុន​ការប្រកួត​ជាមួយ​ក្រុម Arsenal ថា គាត់​មាន​អារម្មណ៍ល្អ ហេតុនេះ​ខ្ញុំ​បានដាក់​ឲ្យ​គាត់​លេង​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ បាន​បញ្ជាក់ថា អេ​រិ​កសិន គឺជា​កីឡាករ​សំខាន់​សម្រាប់​ក្លឹប Spurs ហើយ​លោក​តែងតែ​ពេញចិត្ត​កីឡាករ​រូបនេះ​ជា​រៀង​រហូតមក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​