ក្លិប​អា​សេណ​ល​ត្រូវតែ​រុះរើ​ប្រព័ន្ធ​ការពារ​ទាំងស្រុង បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​ស៊ី​ធី​

554
ចែករម្លែក

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ប្រើពេល​ត្រឹម​៤៨​វិនាទី ដើម្បី​ទម្លុះ​ខ្សែការពារ​របស់​ក្រុម​កាំភ្លើង​ធំ អា​សេណ​ល​(Arsenal) ។ កំហុស​ដែល​នាំ​ឲ្យ​របូត​គ្រាប់​បាល់​ដំបូង​អាច​បណ្តាលមកពី​ខ្សែបម្រើ អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី (Alex Iwobi) ប៉ុន្តែ​លក្ខណៈ​នៃ​ការ​របូត​គ្រាប់​បាល់​នេះ​បានបង្ហាញ​ពី​មូលហេតុ ដែល​ក្រុម Arsenal ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​ការពារ​ឡើងវិញ​នៅ​រដូវ​កាល​ទិញដូរ​។​

​ការខកខាន​មិនបាន​ផ្ទេរ​កីឡាករ​ណា​ម្នាក់​នោះ​គឺ​បណ្តាលមកពី​កង្វះ​ថវិកា គឺ​ខុសពី​ក្រុម​កំពូល​៦ ផ្សេងទៀត​ដែលមាន​ការចំណាយ​ច្រើន ប៉ុន្តែ​ប្រសិនបើ​ក្លិប Arsenal មាន​ចេតនា​ចង់​ធ្វើបែបនេះ និង​ការវិវឌ្ឍ​ពិតប្រាកដ​ក្រោម​ការដឹកនាំ​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ពួកគេ​ចាំបាច់ ត្រូវ​ចាប់ផ្តើម​ពង្រឹង​ពី​តំបន់​ការពារ​។​
​ ​
​ស្របពេល​កីឡាករ ហិ​កទ័រ បេ​ល​ឡឺ​រី​ន (Hector Bellerin) រ៉​ប់ ហូល​ឌិ​ង (Rob Holding) និង សូ​ក្រា​ទី​ស (Sokratis) មាន​របួស លោក អេ​មឺ​រី បង្ខំចិត្ត​រៀបចំ​ខ្សែការពារ​ថ្មី ដែលមាន​ទម្រង់​មិនសូវ​ល្អ​។​
​ ​
លោក អេ​មឺ​រី ទំនង​ជាមាន​កញ្ចប់​ទឹកប្រាក់​ប្រហែល​៤០​លាន​ផោន ដើម្បី​ចំណាយ​នៅ​រដូវក្តៅ ជា​កញ្ចប់​ទឹកប្រាក់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់លោក​នៅពេល​លោក​ពិចារណា​ជុំវិញ​ការចំណាយ​៥៧​លាន​ផោន​របស់​ស៊ី​ធី​សម្រាប់​កីឡាករ ឡា​ព័រ​តេ (Laporte) និង​ការចំណាយ​៧៥​លាន ផោន​របស់ Liverpool សម្រាប់​កីឡាករ វើ​ហ្គី​ល វ៉ានឌី​ក (Virgil van Dijk) ។​
​ ​
ក្លិប Arsenal មិនអាច​ចំណាយ​កម្រិត​ខ្ពស់​បែបនេះ​សម្រាប់​ខ្សែការពារ​ទេ ហើយ​ដើម្បី​ទទួលបាន កីឡាករ​ដែលមាន​គុណ​ភាព​បែបនេះ​ត្រូវតែ​ចំណាយ​ច្រើន​ក្នុង​ទីផ្សារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)