ក្លិប​អេ​វឺ​តុ​ន ចង់​ខ្ចី​ជើង​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា ពី ឆេ​ល​ស៊ី​

972
ចែករម្លែក

​ក្លិប អេ​វឺ​តុ​ន​(Everton) ចាប់អារម្មណ៍​ចង់​ខ្ចី​ជើង​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ពី​ក្លិប​ឆេ​ល​ស៊ី​។ គ្រូបង្វឹក​ក្រុម Everton លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) បានបញ្ជាក់​នៅ​សប្តាហ៍​នេះ​ថា លោក​បើក​ចិត្ត​ដើម្បី​ទទួលយក​ខ្សែ ប្រយុទ្ធ​រូបនេះ​មកកាន់​ពហុ​កីឡដ្ឋាន Goodison Park ។

​លោក ខូ​មែន កំពុង​តៃ​ស្ទង់​មតិ​ក្នុងចំណោម​ក្រុមការងារ​របស់លោក​ទា​ក់ ទង​ថា តើ​ត្រូវ​រក​ខ្សែ ប្រយុទ្ធ​ម្នាក់ទៀត​។ បច្ចុប្បន្ន កូ​ស្តា កំពុងមាន​ជម្លោះ​ជាមួយ ក្លឹប​ឆេ​ល​ស៊ី​ហើយ​មានឱកាស​តិច ណាស់​ដែលថា លោក អែន​តូ​នី​ញ៉ូ (Antonio Conte) សុខចិត្ត​ទទួលយក​កីឡាករ​រូបនេះ ឲ្យ​ចូលក្នុង​ក្រុម​ជម្រើស​របស់លោក​។

​កូ​ស្តា ចង់​ចូលរួម​ជាមួយ​ក្លិប Atletico Madrid ជា​កិច្ចព្រមព្រៀង​ផ្ទេរ​មួយ​ដែល​ត្រូវ​រង់ចាំ​រហូត ដល់​ខែមករា ដោយសារតែ​ក្លឹប​នេះ​ជាប់​បម្រាម​។ ប៉ុន្តែ​លោក ខូ​មែន ចង់​នាំ​កីឡាករ​រូបនេះ​មក Everton ហើយ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ បណ្តោះអាសន្ន​មួយ​។

​គ្រូបង្វឹក​ក្លិប Everton រូបនេះ​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ខែ​មុន​។

​លោក ខូ​មែន ក៏មាន​សង្ឃឹម​ផងដែរ​ថា លោក​អាច​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ អូ​លី​វើ ហ្ស៊ី​រ៉ូ (Oliver Giroud) ចាក​ចេញពី​ក្លឹប​អា​សេណ​ល ប៉ុន្តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​មិនទាន់​ចុះ​ញ៉ម ចំពោះ​ការមកដល់​របស់​ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ឌ័​រ ឡា​កា​ហ្សិត (Alexander Lacazette) ឡើយ ហើយ​បាន​ត្រៀម​នឹង​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​អា​សេណ​ល​។

​កីឡាករ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck) ដែលជា​មិត្ត​រួម​ក្រុម​របស់ ហ្ស៊ី​រូ គឺជា​ជម្រើស​មួយទៀត ប៉ុន្តែ​ទំនងជា​មានការ​ជំទាស់​ច្រើន​ពី​អា​សេណ​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)