ក្លិប​អ៊ី​ន​ធ័​រ មី​លេន ដាក់សំណើ​ថ្មី​ដែលមាន​ទឹកប្រាក់​៦០​លាន​ផោន ដើម្បី​ផ្ទេរ រ៉ូ​ម៉េ​លូ លូ​កា​គុ​

350
ចែករម្លែក

​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) នឹង​វិល​ត្រលប់​មកវិញ​ជាមួយនឹង​សំណើ​ផ្ទេរ​៦០​លាន ផោន​សម្រាប់​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​ក្លិប​យក្ស​អ៊ីតាលី​នេះ​បានចាត់ទុក​កីឡាករ លូ​កា​គុ គឺជា​គោលដៅ​ផ្ទេរ​លេខ​១​របស់ខ្លួន នៅ​រដូវក្តៅ​នេះ ស្របពេល​អ្នកចាត់ការ​ថ្មី​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) អន្ទះសា​ចង់បាន​កីឡាករ​បែលហ្ស៊ិក​រូបនេះ ដើម្បី​ដឹកនាំ​តំបន់​ប្រយុទ្ធ​។

​បន្ទាប់ពី​ក្លិប​យូ​ណាយ​ធី​ត​ច្រានចោល​សំណើ​ដំបូង​ដែល​ចង់​ខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ ដែលមាន​ទឹកប្រាក់​៨​លាន​ផោន​មក ក្លិប​អ៊ី​ន​ធ័​រ នៅពេលនេះ​បាន​វិលត្រឡប់​មកវិញ និង​ផ្តល់​កញ្ចប់​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​តែម្តង​។

​តាម​ដឹងថា យូ​ណាយ​ធី​ត​ទាមទារ​៨០​លាន​ផោន​សម្រាប់​កីឡាករ​បែលហ្ស៊ិក​រូបនេះ ស្របពេល​នាយករង​ប្រតិបត្តិ អេ​ដ វូដ​វើដ (Ed Woodward) ចង់បាន​តម្លៃ​ស្មើនឹង​ទំហំ ទឹកប្រាក់​ដែល​ពួកគេ​បាន​ចំណាយ​ផ្ទេរ លូ​កា​គុ ពី​ក្លិប​អេ​វឺ​តុ​ន ( Everton ) កាលពី​ខែ កក្កដា​ឆ្នាំ​២០១៧​។

​ក្លិប Inter Milan បានផ្តល់​ឲ្យ​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ដែល​ចង់​ចាកចេញ នោះ ជា​ថ្នូរ​នៃ​កិច្ចព្រមព្រៀង​ដោះដូរ​នេះ​ផងដែរ ប៉ុន្តែ​ក្លិប​យូ​ណាយ​ធី​ត​បាន​ច្រានចោល សំណើ​នេះ​។

​អំឡុង​ចុងរដូវ​កាល​ឆ្នាំ​២០១៨-១៩ លូ​កា​គុ បាត់បង់​លេខ​រៀង​ក្រោម​ការដឹកនាំ​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ហើយ​បន្ត​លេង​ជា​កីឡាករ បម្រុង​បន្ទាប់ពី ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ