ក្លិប​អ្នកកាសែត​កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម​

1098
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/​ហាណូយ​-​វៀតណាមៈ​នៅ​ទីស្នាក់ការ​សមាគម​អ្នកកាសែត​វៀតណាម​កាល​ពី​ព្រឹក​ថ្ងៃទី​៤​ខែ​​តុលា​ឆ្នាំ​២០១៨​គណៈប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា​(​ក​.​អ​.​ក​)​ចំនួន​ប្រាំ​នាក់​ដឹកនាំ​ដោយ​លោក​ពុ​យ​គា អគ្គលេខា​ធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ជួប​សវនាការ​ជាមួយ​លោក​ម៉ា​យ ឌុ​កឡុក​(MAO DUCLOV)​ប្រ​ធាន​សមាគម​អ្នកកាសែត​វៀតណាម​។​ក្នុងឱកាស​នោះក៏មាន​ពិធី​ចុះ​អនុស្សរណៈ​សហ​ប្រតិ​ប​តិ​ការ​រវាង​សមាគម​អ្នកកាសែត​វៀតណាម​និង​ក្លិប​អ្នកកាសែត​កម្ពុជា​ផងដែរ​។

ក្លិប​អ្នកកាសែត​កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម​

មុន​ពិធី​ចុះហត្ថលេខា​លោក​ពុ​យ គា​អគ្គលេខាធិការ​ក​.​អ​.​ក​បានបញ្ជាក់​ថាក​.​អ​.​កមាន​សមាជិក​ជាង​៣៤១​នាក់​មកពី​៥៣​និង​ស្ថាប័ន​។​ក​.​អ​.​ក​ជួយ​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​ចំពោះ​សមាជិក​ថ្មី​ដែលមាន​បទពិសោធន៍​តិចតួច​។​រហូតមកដល់​ឆ្នាំ​២០១៨​នេះ​មាន​អាយុ​១៨​ឆ្នាំ​ជា​មនុស្ស​ចាស់ទុំ​ហើយ​​បាន​ចាប់​ថៃ​គូ​និង​ចុះ​អនុស្សរណៈ​ជាមួយ​ភាគី​ថៃ​។​នេះ​ជា​លើក​ទី​២​ដែល​ក្លិប​បាន​ចាប់​ដៃគូ​ជាមួយ​សមាគម​អ្នក​លា​សែត​វៀតណាម​ហើយនឹង​បន្ត​ចាប់ដៃ​គួ​ជាមួយ​បណ្តា​ប្រទេស​ទាំង​៨​ទៀត​​នៅក្នុង​សមាគម​អាស៊ាន​។​

ក្លិប​អ្នកកាសែត​កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម​

ចំណែក​លោក​ម៉ា​យ​ឌុ​កឡុក​ប្រធាន​សមាគម​អ្នកកាសែត​វៀតណាម​ថ្លែងថា​សមាគម​អ្នកកាសែត​វៀតណាម​មាន​សមាជិក​ជាង​២៤​ពាន់​នាក់​មកពី​ស្ថាប័ន​ជាង​មួយ​ពាន់​។​សមាគម​ចាប់​កកើត​នៅ​ឆ្នាំ​២០១៦​មាន​គណៈកម្មាធិការ​​ចំនួន​៥៨​រូប​និង​មាន​គណៈអចិន្ត្រៃយ៍​១៥​រូប​មាន​ប្រធាន​មួយរូប​ជា​សមាជិក​ម​ជ្ឈឹ​ម​បក្ស​និង​អនុប្រធាន​៣​រូប​។​

សមាគម​អ្នកកាសែត​វៀតណាម​ធំៗ​ទូទាំងប្រទេស​មាន​ចំនួន​៦៣​ក្នុង​​នោះ​មាន​សមាគម​តូចៗ​ចំនួន​១៩​។​នៅ​ទីក្រុង​ហាណូយ​មាន​សមាគម​មួយ ចំណុះ​ឲ្យ​សមា​​គម​មាន​ទូរទស្សន៍​មាន​សមាជិក​ជាង​២​ពាន់​នាក់​ហើយគ​មាន​បង្កើត​សមាគម​របស់គេ​ផ្សេងៗ​គ្នា​។​ជា​រៀងរាល់ឆ្នាំ​គេ​រៀបចំ​បុណ្យខួប​ដោយ​ជួបជុំគ្នា ជូនពរ​គ្នា​ទៅវិញទៅមក​និង​មាន​ប្រគល់​រង្វាន់​ចំពោះ​អ្នកមាន​ស្នាដៃ​សរសេរ​អត្ថបទ​​បាន​ច្រើន​ហើយ​ល្អ​និង​មាន​រង្វាន់​ផ្សេងៗ​ទៀត​ដូចជា​ពានរង្វាន់​វាយ​ប៉េង​ប៉ុង​បាន​លេខ​១​។​២​ឆ្នាំ​ម្តង​មាន​ប្រឡង​ចម្រៀង​សម្រាប់​អ្នកកាសែត​ដែល​ច្រៀង​ពិ​រោះ​និង​មាន​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុជាតិ​អំពី​សីលធម៌​១០​យ៉ាង​សម្រាប់​វិជ្ជាជីវៈ​អ្នកកាសែត​គឺមាន​សារសំខាន់​ណាស់​។​

ចុងបញ្ចប់ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ពី​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​តិ​ការ​រវាង​សមាគម​អ្នក​កាសែត​វៀតណាម​និង​ក្លិប​អ្នកកាសែត​កម្ពុជា​ដែល​ល​មាន​ចំនួន​ប្រាំមួយ​ចំណុច​ធំៗ​៕សរន

ក្លិប​អ្នកកាសែត​កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម​