ក្លិប កា​ឌី​វ គ្រោង​ដាក់សំណើ​ផ្ទេរ​ថ្មី​សម្រាប់​ខ្សែប្រយុទ្ធ ឃី​ហ្វើ ម័​រ បន្ទាប់ពី​សំណើ​២,៣​លាន ផោន​ត្រូវបាន​បដិសេធ

79
ចែករម្លែក

គេ​រំពឹងថា ក្លិប កា​ឌី​វ​(Cardiff) នឹងដាក់​សំណើ​ប្រសើរ​ជាង​មុន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ ឃី​ហ្វើ ម័​រ (Kieffer Moore) របស់​ក្លិប វី​ហ្គា​ន​(Wigan)​។ សំណើ​២,៣​លាន​ផោន​ត្រូវបាន​បដិសេធ​កាល ពី​សប្តាហ៍​មុន ប៉ុន្តែ ម័​រ វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​អំឡុងពេល ប្រកួត​ចាញ់​ក្រុម​ប្រ៊ី​ស​ស្តូ​ល ស៊ី​ធី​( Bristol City) កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
ម័​រ រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៧​ប្រកួត​សម្រាប់​ក្លិប​នៅ​ក្របខ័ណ្ឌ Championship នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មិនបាន​លេង​ឲ្យ​ក្រុម Wigan ជាង​មួយខែ​មកហើយ​។ កាលពី​រដូវក្តៅ ម័​រ បាន​ផ្ទេរ​ពី​ក្លិប បែន​ស្លាយ​(Barnsley) មក​ចូលរួម​ក្លិប Wigan ក្នុង​កិច្ចសន្យា​បី​ឆ្នាំ​។​
​ ​
កីឡាករ​អន្តរជាតិ​សញ្ជាតិ​វ៉េ​ល​រូបនេះ​រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥​លើក​សម្រាប់​ប្រទេស​របស់ខ្លួណ ចាប់តាំងពី​បង្ហាញមុខ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។ ម័​រ ក៏​ធ្លាប់មាន​បទពិសោធ នៅ​ក្របខ័ណ្ឌ Championship អំឡុងពេល​លេង​នៅ​ក្លឹប Yeovil និង​ក្លឹប Ipswich ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឃី​ហ្វើ ម័​រ (Kieffer Moore)