ក្លិប គ្រី​ស្ទាល់ ប៉ា​ឡេស​ទាក់ទង​ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជុំវិញ​កង្វះ​ការការពារ​ចំពោះ​កីឡាករ​

1198
ចែករម្លែក

ក្លិប គ្រី​ស្ទាល់ ប៉ា​ឡេស​(Crystal Palae)​បាន​ទាក់ទង​ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជុំវិញ​ការរារាំង ដ៏​គ្រោះថ្នាក់​មកលើ​ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ពី​សំណាក់​កីឡាករ ផ្សេងៗ​។​
​ ​
​ហ្សា​ហា បាន​រិះគន់​មន្ត្រី​អាជ្ញាកណ្តាល បន្ទាប់ពី​ក្រុម ប៉ា​ឡេស​(Palace )​យកឈ្នះ​ក្រុម Huddersfield កាលពី​ថ្ងៃ​សៅរ៍ ដោយ​អះអាងថា ខ្លួន​ប្រហែលជា​ត្រូវ​បាក់ជើង​សិន​ទើប​អាជ្ញា កណ្តាល​ព្រម​ចេញ​កាត​លឿង​ដល់​គូប្រកួត មើលទៅ​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​បញ្ចេញ​សំណើច​លើកចុងក្រោយ​ជាមួយនឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ជួយ​ឲ្យ ក្រុម​របស់ខ្លួន​រកបាន​៣​ពិន្ទុ​។ មានការ​ខកចិត្ត​ច្រើន​នៅ​ពហុ​កីឡដ្ឋាន Selhurst Park ជុំវិញ​អ្វី ដែល​ក្លិប Crystal Palace ជឿថា ខ្វះ​ការពារ​ចំពោះ​កីឡាករ​។​
​ ​
​ហ្សា​ហា ត្រូវបាន​គេ​ទាក់​ជើង​ផ្តួល​១១​លើក​រួចហើយ​នៅ​រដូវ​កាល​នេះ ហើយ​ចាប់តាំងពី ខែសីហា ឆ្នាំ​២០១៣​មក មានតែ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) របស់​ឆេ​ល​ស៊ី​ប៉ុណ្ណោះ​ដែល​ត្រូវ គេ​ទាក់​ជើង​ផ្តួល​ដ៏​គ្រោះថ្នាក់​ច្រើនជាងគេ​។​
​ ​
​នៅពេលនេះ ក្លិប Crystal Palace បាន​ជជែក​ជាមួយ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ នេះ​មិនមែនជា លើក​ទី​១​ទេ ដែល​ក្លប Crystal Palace បាន​តវ៉ា​អំពី​ការប្រព្រឹត្ត​ដ៏​គ្រោះថ្នាក់​មកលើ​កីឡាករ របស់ខ្លួន​។​
​ ​
​បន្ទាប់ពី​ការប្រកួត​ឈ្នះ​កាលពី​ថ្ងៃ​សៅរ៍​លើ​ក្រុម Huddersfield ហ្សា​ហា បាន​ត្អូញត្អែរថា ខ្លួន​បានការ​យកចិត្តទុកដាក់​ខុសពី​កីឡាករ​ដទៃ ហើយ​បង្ហើប​ប្រាប់ថា កង្វះ​ការការពារ​ធ្វើ​ឲ្យ​ខ្លួន ត្រូវ​គិតពី​រដង​មុននឹង​លេង​បាល់​វែង​។​
​ ​
​ហ្សា​ហា បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ទាល់តែ​ខ្ញុំ​ត្រូវគេ​ធាក់​បាក់ជើង​ទើប​អាជ្ញាកណ្តាល ចេញ​កាត​។ ចឹ​ង​ហើយ​បានជា​ខ្ញុំ​មិន​សប្បាយចិត្ត​។ ហេតុអ្វី​ក៏​ខ្ញុំ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ខុសពី​កីឡាករ​ដទៃ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)