ក្លិប ឆេ​ល​ស៊ី ពន្យា​កិច្ចសន្យា​កីឡាករ អូ​លី​វើ ហ្ស៊ី​រូ ខណៈ​ក្លឹប​នេះ​ត្រៀម​ប្រឈម​នឹង បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​

507
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​ចាប់ផ្តើម​កម្រិត​ការខូចខាត​របស់ខ្លួន​ជាការ​ឆ្លើយតប​នឹង​បម្រាម​មិន​ឲ្យ​ចូលរួម​ផ្ទេរ​កីឡាករ ដោយ​ពន្យារ​កិច្ចសន្យា​បន្ថែម​ដល់​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ ( Olivier Giroud) ។

​គេ​ជឿថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​គ្រោង​ចាកចេញ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី ត្រូវបាន​ប្រើប្រាស់​ក្នុងឋានៈ​ជា​កីឡាករ​បម្រុង​ច្រើន​កាលពី​រដូវ​កាល​មុន​។ ទោះបីជា យ៉ាងណា នៅពេលនេះ ក្លិប​ឆេ​ល​ស៊ី​សម្រេច​ពន្យារ​កិច្ចសន្យា​មួយឆ្នាំ​ទៀត ដើម្បី​រក្សា កីឡាករ​រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។

​ក្លិប​ឆេ​ល​ស៊ី នៅ​រង់ចាំ​លទ្ធផល​នៃ​បណ្តឹងឧទ្ធរណ៍​របស់ខ្លួន​ទាក់ទិន​នឹង​បម្រាម​មិន​ឲ្យ ចូលរួម​ទីផ្សារ​ផ្ទេរ​កីឡាករ​រយៈពេល​ពីរ​ឆ្នាំ​។ ស្ថាប័ន FIFA បានដាក់​បម្រាម​លើ​ក្លិប ឆេ​ល​ស៊ី​បន្ទាប់ពី​រកឃើញ​កំហុស​នៃ​ការរំលោភ​លើ​ច្បាប់​ហាមឃាត់​ការផ្ទេរ​កីឡាករ​មិនទាន់​គ្រប់​អាយុ​។

​ក្លិប​ឆេ​ល​ស៊ី​សង្ឃឹមថា នឹង​ទទួលបាន​ការផ្អាក​បម​ម្រាម​នេះ​ជា​បណ្តោះអាសន្ន ដែល​ផ្តល់ ពេលវេលា​គ្រប់គ្រាន់​ឲ្យ​ខ្លួន​ដើម្បី​ត្រៀម​សម្រាប់​បម្រាម​ដែល​អាច​កើតមាន​នាពេលខាងមុខ​។

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ត្រៀមខ្លួន​ចំពោះ​ការបាត់បង់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ទទួលបាន​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) ពី​ក្លិប Dortmund ។ លោក សារី មិន​ចង់​បាត់បង់​កីឡាករ ហ្ស៊ី​រូ ទេ ដូច្នេះ​ត្រូវ​សម្រេចចិត្ត​ពន្យារ​កិច្ចសន្យា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​