ក្លិប ជូ​វេន​ទុ​ស គ្មាន​បំណង​នាំយក ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន ត្រឡប់មក​អ៊ីតាលី វិញ​ទេ​

486
ចែករម្លែក

​ក្លិប ជូ​វេន​ទុ​ស​(Juventus) គ្មាន​បំណង​នាំយក​កីឡាករ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ត្រឡប់​ទៅ​ក្រុង​ទូ​រី​ន​វិញ​ទេ ប្រសិនបើ​ក្លិប​ឆេ​ល​ស៊ី​សម្រេចចិត្ត​មិន​ផ្ទេរ ជា​អចិ​ន្ត្រួ​យ៍​នៅ​រដូវក្តៅ​នេះ​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​កាលពី​ខែ​មុន រហូតដល់​ចប់​រដូវ​កាល​នេះ ដោយ​បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​នៅ​ក្លិប អា​សេ មី​លេន​(AC Milan )​។

​ហ៊ី​ហ្គួ​អ៊ី​ន រកបាន​២​គ្រាប់​នៅពេល​ចាប់​ផ្តើមដំបូង​ក្នុងជំនួប​របស់​ក្រុម​ឆេ​ល​ស៊ី​ជាមួយ​ក្រុម Huddersfield ប៉ុន្តែ​ខកខាន​មិន​រក​គ្រាប់​បាល់​តាំងពី​ពេល​នោះមក​។ កីឡាករ​រូបនេះ​ក៏បាន បង្ហាញមុខ​ផងដែរ​នៅ​នាទី​ម៉ោង​បន្ថែម អំឡុង​ការប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​នៅ​វគ្គ ផ្តាច់ព្រ័ត្រ Carabao Cup ផងដែរ​។

​ហ៊ី​ហ្គួ​អ៊ី​ន នឹងមិន​ត្រូវបាន​ស្វាគមន៍​ការ​ត្រឡប់​ទៅ​ក្លិប Juventus វិញ​ទេ ប្រសិនបើ​ឆេ​ល​ស៊ី សម្រេច​មិន​រក្សាទុក​កីឡាករ​រូបនេះ​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ឆេ​ល​ស៊ី​មាន​ជម្រើស​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​ផ្លូវការ​ក្នុងតម្លៃ​៣១,៥​លាន​ផោន ឬ​អាច​ពន្យារ​កិច្ចសន្យាខ្ចី​ជើង​បន្ថែម​១២ ខែ​ទៀត​ក្នុងតម្លៃ​១៦​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain)