ក្លិប ជូ​វេន​ទុ​ស ចាប់អារម្មណ៍​លើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី ហើយ​ត្រៀម​ផ្តល់ប្រាក់​ឈ្នួល​ខ្ពស់​

951
ចែករម្លែក

ក្លិប ជូ​វេន​ទុ​ស​(Juventus )​បាន​ចូលរួម​ប្រជែង​ផ្ទេរ​យក​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ។ ខ្សែបម្រើ​អា​សេណ​ល​រូបនេះ​ក៏ត្រូវ​បាន​ក្លិប លី​វឺ​ភូ​ល​(Liverpool) និង​ឆេ​ល​ស៊ី​( Chelsea )​ចាប់អារម្មណ៍​ផងដែរ នៅពេល​កីឡាករ​រូបនេះ​ចប់​កិច្ចសន្យា​នៅ​ដំណាច់ រដូវ​កាល​នេះ​។​
​ ​
​ប៉ុន្តែ​ក្លិប ជូ​វេន​ទុ​ស ហាក់ដូចជា​មានប្រៀប​ច្រើនជាង​គូប្រជែង​របស់ខ្លួន​។ ពីព្រោះ​កីឡាករ សញ្ជាតិ វ៉េ​ល​រូបនេះ​នឹង​នៅ​ទំនេរ ហើយ​អាច​ចុះ​កិច្ចព្រមព្រៀង​បាន​។ ដោយ​គ្មាន​តម្លៃ​ខ្លួន រ៉ា​ម​ស៊ិ អាច​នឹង​ទាមទារ​ប្រាក់​ឈ្នួល​២៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​ក្រុម Juventus ជា​ជើងឯក​នៅ​ក្របខណ្ឌ Serie A កាលពី​រដូវ​កាល​មុន​នាំមុខគេ​ដាច់​៦​ពិន្ទុ នៅលើ​តារាង​ពិន្ទុ ហើយ​អ្នកចាត់ការ ម៉ា​ស៊ី​មី​លៀ​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) គឺជា​អ្នកគាំទ្រ​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​។​
​ ​
​ក្លិប Liverpool និង Chelsea ក៏​ជា​កន្លែង​ទាក់ទាញ​របស់ រ៉ា​ម​ស៊ី ផងដែរ ដែល​កីឡាករ​រូបនេះ អាច​បន្ត​នៅ​អង់គ្លេស​ជាមួយ​ក្រុមគ្រួសារ​វ័យក្មេង ប៉ុន្តែ​ឱកាស​នៃ​ការទទួលបាន​មេដាយ ជើងឯក​ជាមួយ Juventus និង​ឱកាស​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo ) ក៏​ជា​កត្តា​សំខាន់​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)