ក្លិប ជូ​វេន​ទុ​ស ចូលរួម​ប្រជែង​យក រ៉ូ​ម៉េ​លូ លូ​កា​គុ ក្នុងតម្លៃ​ផ្ទេរ​៧៥​លាន​ផោន​

363
ចែករម្លែក

​ក្លិប ជូ​វេន​ទុ​ស​(Juventus) បាន​ហក់​ចូល ដើម្បី​ប្រជែង​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ក្លិប ជូ​វេន​ទុ​ស ជា​ជើងឯក​ក្របខណ្ឌ​អ៊ីតាលី​នេះ កំពុង​ពិចារណា​ដាក់សំណើ​ផ្ទេរ​ខ្សែ ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ដែល​ក៏​ជា​គោលដៅ​កំពូល​របស់​ក្លិប​អ៊ី​ន​ធ័​រ មី​លេន ផងដែរ​។​
​ ​
ក្រុមការងារ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បាន​ទាក់ទង​ទៅ​ក្លិប​យូ​ណាយ ធី​ត ដើម្បី​និយាយ​ជាមួយ​កីឡាករ លូ​កា​គុ ។ តាមពិត ក្លិប Juventus​ចាប់អារម្មណ៍​នឹង ចង់បាន ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ហើយ​ចំណាប់អារម្មណ៍​នេះ អាចជា​យុទ្ធសាស្ត្រ ដើម្បី​បង្ខំ​ឲ្យ​ក្លិប អ៊ី​ន​ធ័​រ មី​លេន លក់​កីឡាករ​ឆ្នើម​រូបនេះ​។​
​ ​
លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ត្រូវការ​បង្កើន​កញ្ចប់​ថវិកា ដើម្បី​ទិញ លូ​កា​គុ ហើយ​អាច​នឹង​ធ្វើបាន លុះត្រា​អនុញ្ញាត​ឲ្យ​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ចាកចេញ​។​
​ ​
ថ្មីៗ​នេះ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បាន​ចុះកិច្ចសន្យា​រយៈពេល​វែង​ជាមួយ យូ​ណាយ​ធី​ត ហើយ​ត្រូវ​បានផ្តល់​តំណែង​ខ្សែប្រយុទ្ធ​កណ្តាល​ដោយ​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កាលពី​រដូវ​កាល​មុន​។

​វា​ទំនងជា​ថា លូ​កា​គុ នឹង​លេង​នៅក្នុង​តំណែង​ជម្រើស​ទី​២ បន្ទាប់ពី​កីឡាករ​អង់គ្លេស រូបនេះ​នៅ​រដូវ​កាល​ក្រោយ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ចង់​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#