ក្លិប ជូ​វេន​ទុ​ស ត្រៀមខ្លួន​បើក​ការចរចា​ជាមួយ ដេ​វិដ ដឺ ហ្គៀ ក្នុង​បំណង​នាំយក​អ្នកចាំទី​រូបនេះ​មកកាន់​អ៊ីតាលី​

225
ចែករម្លែក

ក្លិប​ជូ​វេន​ទុ​ស​( Juventus) ត្រៀម​បើក​ការចរចា​ជាមួយ​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) និង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ដោយ​ឥត​តម្លៃ​ខ្លួន ដូចដែល​ពួកគេ​ធ្លាប់ធ្វើ​ជាមួយ​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) កាលពី​ខែមិថុនា​ដែរ​។​

​អ្នកចាំទី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​មិនទាន់​ទទួលយក​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​យូ​ណាយ​ធី​ត​នោះទេ ហើយនឹង​ចប់​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ​។​

​ក្លិប​យក្ស​អ៊ីតាលី Juventus អាច​ចាប់ផ្តើម​ចរចា​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​នៅ​ឆ្នាំ​ថ្មី ហើយ​សង្ឃឹមថា នឹង​ទទួលបាន​កីឡាករ​រូបនេះ​ដោយ​មិនបាច់​ចំណាយ​លើ​តម្លៃ​ខ្លួន​ផ្ទេរ​។​

​ក្រុមការងារ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ត្រៀម​ដាក់សំណើ​ជាថ្មីទៀត ដើម្បី​ផ្ទេរ ដឺ ហ្គៀ របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​ក្លិប Juventus កោតសរសើរ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មួយរយៈ​មកហើយ​ហើយ​បាន​តាមដាន​ស្ថានភាព របស់​កីឡាករ​រូបនេះ​នៅ​ក្លឹប​យូ​ណាយ​ធី​ត​។​

​ក្លិប​យក្ស​បារាំង Paris Saint Germain ក៏​អន្ទះសា​ចង់​ផ្ទេរ ដឺ ហ្គៀ ផងដែរ ប៉ុន្តែ​ក្លិប Juventus​កំពុងស្ថិត​ក្នុង​ដំណើ រ​ការផ្ទេរ​កីឡាករ​រូបនេះ​ជា​ផ្លូវការ​។​

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​និយាយ​អំពី​ស្ថានភាព​របស់ ដឺ ហ្គៀ កាលពី​ខែកក្កដា ជា​ពេលដែល​លោក​និយាយថា អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជិត​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី​ហើយ​។​

​លោក សូល​ស្យែ​រ បាន​និយាយថា “​សង្ឃឹមថា យើង​អាច​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ ដេវីដ ហើយ​ក្លឹប​នឹង​ប្រកាស ប្រសិនបើ​មាន​ពិតមែន​”​។​

​អ្នកចាំទី​នៅ​ពហុ​កីឡដ្ឋាន Old Trafford រូបនេះ​បាន​ជាប់គាំង​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី​ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​ទំនងជា​ជិត​បើក​ការចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​បន្តទៀត​៕​ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea)​